ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ធ្វើ ដំណើរបេសកកម្មការងារ ឬការផ្សងព្រេងក្នុងអាជីវកម្ម ពីព្រោះផលលាភក្នុងថ្ងៃនេះមាន ខ្ពស់។ ហើយប្រសិនបើអ្នកនឹងដោះស្រាយបញ្ហាចាស់ថ្មីនោះ គឺរឹតតែប្រសើរ ពីព្រោះពាក្យ សំដី និងយោបល់របស់អ្នកទទួលបានការយល់ដឹងល្អប្រសើរណាស់។ សម្រាប់បញ្ហាក្នុងថ្ងៃ នេះអាចនឹងជួបប្រទះខ្លះ ដូច្នេះសូមធ្វើការដោះស្រាយទៅដោយសន្តិវិធី។ ចំណាយពេល ក្នុងការគិត ប្រសិនបើអ្នកពិបាកយល់ដឹងពីហេតុការណ៍នោះ។ ចំពោះស្ថានភាពហិរញ្ញវត្ថុ មានស្ថេរភាពល្អ ហើយអ្នកក៏ទទួលបានការសន្សំសំចៃបន្ថែមច្រើនផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ អាជីពរបស់លោកអ្នកកំពុងជួបស្ថានភាពល្អប្រសើរ ខ្លាំង។ អ្នកអាចបន្តការងារទៅតាមគម្រោងផែនការ បើទោះបីជាស្ថានភាពខាងក្រៅហាក់ មានឥទ្ធិពលយ៉ាងណាក្តី។ ព្យាយាមធ្វើកិច្ចការ ទទួលខុសត្រូវ និងមានភាពស្ងៀមស្ងាត់។ លើសពីនេះ សូមធ្វើតាមការយល់ឃើញខ្លួន ប៉ុន្តែត្រូវតែពឹងអាស្រ័យទៅលើគម្រោងផែនការ ជានិច្ច។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបានដោយ គ្មានហេតុផលបង្អាក់នោះទេ។ ក្រៅពីនេះ ក៏សូមរក្សាភាពស្ងៀមស្ងាត់ចំពោះការមើលបំណាំ នានា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការ ធ្វើទំនាក់ទំនង ហើយអ្នកក៏នឹងអាចទទួលបានលាភសក្ការៈ លុយកាក់ចេញពីការធ្វើទំនាក់ ទំនងនៅក្នុងថ្ងៃនេះផងដែរ។ ប៉ុន្តែលោកអ្នកក៏ត្រូវមានការតស៊ូបំពេញ ការងារអោយខ្ជាប់ ខ្ជួន និងត្រូវធ្វើការសម្រេចចិត្តត្រូវប្រកបដោយភាពត្រឹមត្រូវ។ ទន្ទឹម នឹងនេះសូមរៀនពី          របៀបកំណត់គោលដៅអោយបានពិតប្រាកដ។ ប៉ុន្តែ ប្រហែលជាអ្នកមិន គួរសម្រេចចិត្ត ធ្វើការច្រើនក្នុងពេលតែមួយនោះទេ។ ហើយកាន់តែគួរអោយយកចិត្តទុក ដាក់ទៀតនោះ គឺសូមកុំងាយជឿជាក់ពាក្យសំដីអ្នកដទៃ។  

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ។ ជាទូទៅ កិច្ចការថ្មីៗពេកនៅពេលនេះមិនសូវជា ល្អប៉ុន្មានទេ ហេតុនេះ គួររក្សាការងារចាស់សិន។ វាមិនយឺតពេលសម្រាប់អ្នកក្នុងការ អភិវឌ្ឍន៍ស្ថេរភាពអាជីពនោះទេ។ ផលដែលអ្នកទទួលបាននៅក្នុងថ្ងៃនេះនឹងសមល្មម ចំពោះការខិតខំប្រឹងប្រែង។ ក្នុងពេលនេះ លោកអ្នកប្រហែលជាមិនគួរមានការប្រថុយនោះ ទេ ពីព្រោះអ្នកអាចនឹងបាត់បង់ឳកាសច្រើនជាងទទួលបានផលចំណេញ និងស្ថានភាពវិជ្ជ មាន។ ក្រៅពីនេះ លោកអ្នកអាចយល់ដឹងពីស្ថានភាព និងសម្របនឹងហេតុការណ៍បានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកកំពុងមានដំណើរការល្អ​ប្រសើរ។ អ្នកនឹងអាចធ្វើការដោះស្រាយបញ្ហា  ចូលរួមប្រជុំពិភាក្សា និងសូម្បីតែការសម្រេច ចិត្តលើការងារសំខាន់។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួននៅក្នុងថ្ងៃនេះមិន សូវជាប្រសើរប៉ុន្មានទេ កំហុសអាចកើតឡើងដោយងាយស្រួល​ ហើយការយល់ចិត្តថ្លើមគ្នា ក៏ហាក់ពិបាកផងដែរ។ លើសពីនេះ សម្ពាធដដែលៗក៏អាចបង្ខំលោកអ្នកអោយទាល់ច្រក ហេតុនេះសូមរក្សាគម្លាតគួរតែជាជម្រើសដែលប្រសើរជាង។ ក្រៅពីនេះ សូមរក្សាការអធ្យា ស្រ័យ និងរក្សាចិត្តពីផលរំខានខាងក្រៅ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យអ្នកពិនិត្យទិន្ន ន័យទាំងអស់អោយបានច្រើនដង ពីព្រោះ អ្នកអាចនឹងបាត់បង់ពត៌មានសំខាន់ ឬមានការ ភ័ន្តច្រលំខ្លះក្នុងការងារការិយាល័យ។ ប៉ុន្តែបើ ទោះបីជាយ៉ាងនេះក្តី អ្នកអាចទទួលបាន គំនិតជាក់ស្តែងក្នុងការស្វែងយល់ពីស្ថានភាពដែលបានកើតឡើង និងរកវិធីសាស្រ្តដោះ ស្រាយបានយ៉ាងប្រសើរ។ កុំមានការភ័យខ្លាច ស្ថានភាពអវិជ្ជមាននេះនឹងត្រូវផ្លាស់ប្តូរក្នុង ពេលឆាប់ៗ។ ប្រសិនជាអាច សូមលោកអ្នករក្សាស្ថាន ភាពការងារចាស់សិន ការផ្លាស់ប្តូរ មិនសូវជាប្រសើរនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់​ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមចូលអោយបានកៀកនឹងថ្នាក់លើ ភាពប្រងើយ កន្តើយក៏នឹងអាចអោយអ្នកបាត់បង់ប្រជាប្រិយភាពផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពអោយអ្នកយកចិត្តទុកដាក់ទៅលើ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ សូមចាប់ផ្តើមពន្យាពេលជាមួយការប្រើប្រាស់លុយកាក់ច្រើន សិន ពីព្រោះស្ថានភាពហរិញ្ញវត្ថុក្នុងពេលនេះមានការប្រែប្រួលច្រើនណាស់ ដូច្នេះមិនមាន ហេតុផលណាមួយអោយអ្នកត្រូវប្រថុយប្រថានក្នុងការខាតបង់ទ្រព្យធន និងពេលវេលា នោះទេ។  ផ្ទុយពីផលរំខាន និងស្ថានភាពអវិជ្ជមាននេះគឺលោកអ្នកទទួលបានការសម្រេច ចិត្តដែលល្អប្រសើរ ដែលអាចបញ្ចៀសនូវស្ថានភាពមិនល្អក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះផ្តល់ជូនលោកអ្នកនូវសេចក្តីសុខក្នុងផ្លូវ ចិត្តបំផុត។ គ្មានមន្ទិលក្នុងជីវិត ឬបញ្ហានៅសេសសល់ក្នុងដំណើរការការងារទៀតនោះទេ។ រាល់ការតស៊ូរបស់អ្នកកំពុងផ្តល់ផ្លែផ្កាជាទីមោទនក្រៃលែង។ ក្នុងពេលនេះ ប្រសិនបើអ្នកធ្វើ ការងារជាក្រុម និងចូលអោយបានកាន់តែកៀកនឹងថ្នាក់លើ នោះអ្នកនឹងអាចបានយល់ដឹង កាន់តែច្រើនទៅលើរបត់ការងារដែលអ្នកត្រូវសម្របខ្លួនតាម។ ប៉ុន្តែប្រការដែលសំខាន់អ្នក មិនត្រូវបោះបង់វិធីសាស្រ្តការងារ ព្រោះតែសំឡឹងឃើញផលប្រយោជន៍របៀបងាយៗនោះ ទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាថាអ្នកនឹងទទួល បានផលសម្រេចនូវរាល់កិច្ចការងារ និងអាជីវកម្មដែលអ្នកនឹងអនុវត្តនៅក្នុងពេលនេះ។ អ្នកអាចនឹងជួបនូវឳកាសកាន់តែច្រើនបន្ថែមទៀត ប្រសិនបើអ្នកចេញទៅប្រឡូកស្ថានភាព ខាងក្រៅ។ ស្ថានភាពខាងក្រៅអាចធ្វើអោយអ្នកមានការព្រួយបារម្ភបន្តិចមែន ប៉ុន្តែលោក អ្នកពិតជាអាចជំនះរាល់អស្ថេរភាព ហើយនាំត្រឡប់មកវិញនូវភាពជោគជ័យធំ។ ចំពោះ បញ្ហាប្រទាក់ក្រឡាចាស់ៗដែលធ្លាប់កើតឡើង ពិតប្រាកដណាស់ថាអ្នកនឹងរកឃើញផ្លូវ សម្រាប់ដោះស្រាយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមាន។ បន្ថែមពីនេះ អ្នកនឹងទទួលបានភាពរីករាយ និងការពេញចិត្តពេញថ្លើមចំពោះទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ក្នុងនោះសម្រាប់ កិច្ចការងារដែលអ្នកប៉ងប្រាថ្នាគឺនឹងទទួលបានផល ហេតុនេះមិនចាំបាច់ត្រូវព្រួយបារម្ភពេក នោះទេ។ ដោយឡែក ចំពោះបញ្ហាតូចតាចនានាក្នុងថ្ងៃនេះ សូមព្យាយាមដោះស្រាយ ដោយសន្តិវិធី និងត្រូវធានាថាបញ្ហាទាំងនោះមិននៅកកកុញលើផ្លូវរបស់អ្នក។ ដោយឡែក ប្រហែលជាអ្នកត្រូវរកវិធីកែលម្អការតុបតែងខ្លួនជាថ្មី ទើបកាន់តែប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករំខានកិច្ចការអ្នកបានទេ។ ថ្ងៃនេះសកម្មភាពរបស់អ្នកកំពុង ស្ថិតក្រោមការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ហេតុនេះសូមព្យាយាមបំពេញការងារ ដោយបានត្រឹមត្រូវ និងសមហេតុផល។ ក្នុងនោះ ក៏សូមប្រើប្រាស់លទ្ធភាពវិជ្ជាជីវៈរបស់អ្នក ជាប្រយោជន៍ដល់ចំណេះដឹងដល់មនុស្សនៅក្នុងក្រុម។ សម្រាប់បញ្ហានៅក្នុងថ្ងៃនេះច្រើនតែ រឿងលុយកាក់ប៉ុណ្ណោះ ដូច្នេះសូមចាយវាយអោយបានត្រឹមត្រូវ ហើយការខ្ចីបុលមិនគួរធ្វើ នោះទេ។ 

ចំណាំៈ

ឆ្នាំទាំង៥ ជូត ខាល មមី រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការ បណ្តាក់ទុន និងការបង្កើតអាជីពថ្មី។ លោកអ្នកនឹងទទួលបានលាភសំណាង ព្រមទាំង សេចក្តីសុខផងដែរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner