អាជ្ញាធរប្រេស៊ីលបំផ្លាញទីតាំងរុករករ៉ែ លើទឹកដីជនជាតិភាគតិច ស្ថិតក្នុងប្លុកអាម៉ាហ្សូន
ប្រេស៊ីលី៖ អាជ្ញាធរប្រទេសប្រេស៊ីលបានបង្ក្រាបនិងបំផ្លាញតំបន់រុករករ៉ែខុសច្បាប់ នៅតំបន់ យ៉ាណូម៉ាមី (Yanomami) ដែលជាទឹកដីរបស់ក្រុមជនជាតិភាគតិច។
ប្រតិបត្តិការរបស់អាជ្ញាធរប្រេស៊ីលបានទទួលជោគជ័យ ក្នុងការបំផ្លាញ តំបន់រុករករ៉ែខុសច្បាប់ នៅក្នុងទឹកដីជនជាតិដើមភាគតិច យ៉ាណូម៉ាមី (Yanomami) កាលពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ។
រូបភាពដែលថតដោយ រយធឺ (Reuters) បានបង្ហាញឧទ្ធម្ភាគចក្រ ស្ទាក់ចាប់ក្បូនអ្នករុករករ៉ែខុសច្បាប់ និងបង្ហាញពីតំបន់ដែលពួកគេកំពុងធ្វើការ។ តំបន់នេះត្រូវបានគេរកឃើញមួយថ្ងៃមុន គឺនៅថ្ងៃទី ១០ ខែកុម្ភៈ ក្នុងអំឡុងពេលប្រតិបត្តិការសម្របសម្រួល ដោយក្រសួងជនជាតិដើមភាគតិច ក្រសួងបរិស្ថាន ទីភ្នាក់ងារកិច្ចការជនជាតិដើមរបស់រដ្ឋាភិបាល (FUNAI) វិទ្យាស្ថានប្រេស៊ីលសម្រាប់បរិស្ថាន និង ធនធានធម្មជាតិកកើតឡើងវិញ (IBAMA) កម្លាំងជាតិ និងប៉ូលីសសហព័ន្ធ។
រដ្ឋាភិបាលប្រេស៊ីលកំពុងប្រយុទ្ធប្រឆាំងនឹងការជីកយករ៉ែ នៅលើដី យ៉ាណូម៉ាមី (Yanomami) ក្នុងតំបន់ អាម៉ាហ្សូន (Amazon) ដែលជាកន្លែងមានកំណត់ត្រាជនជាតិដើមភាគតិចដ៏ធំបំផុតរបស់ខ្លួន ចំពេលមានវិបត្តិមនុស្សធម៌ដែលត្រូវបានស្តីបន្ទោស ទៅលើអ្នកជីករ៉ែមាសខុសច្បាប់។
កម្មករអណ្តូងរ៉ែជាង ២០០០០ នាក់បានលុកលុយកន្លែងនោះ ដោយនាំមកនូវជំងឺ ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាប្រដាប់អាវុធដែលបានធ្វើឱ្យប្រជាជន យ៉ាណូម៉ាមី មានភ័យខ្លាច ដែលត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រហែល ២៨០០០ នាក់ និងនាំឱ្យមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងស្លាប់មនុស្សតផងដែរ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត