ភោជនីយដ្ឋានគម្រូក្នុងរាជធានីភ្នំពេញ មិនប្រើប្រាស់ប្លាស្ទិកបង្កើតភាពបៃតងក្នុងទីក្រុង

អត្ថបទដោយ៖
CPA

ភ្នំពេញ:ស្របពេលដែលការយល់ដឹងរបស់មនុស្សកាន់តែទូលាយ ការគិតគូទៅដល់បរិស្ថានក៏មានច្រើនជាងមុនផងដែរ ហើយកា រគិ តគូដល់បរិស្ថានអាចមានច្រើនរូបភាពខុសគ្នាៗ ដូចជា កាត់បន្ថយការប្រើប្រាស់ប្លាស្ទីក គ្រប់គ្រងសំណល់ឱ្យបានល្អ ការដាំដើមឈើដើម្បីបង្កើតបរិស្ថានភាពបៃតងជាដើម។
ស្ថិតនៅក្នុងទីក្រុងភ្នំពេញស្រាប់ និងមានទីធ្លា (outdoor) ទូលាយផង ភោជនីយដ្ឋានគីនីន-Kinin តែងតែទទួលបានភ្ញៀ វចូលទៅបរិភោគម្ហូបអាហារ ឬពិសារកាហ្វេមិនដាច់ ដែលភ្ញៀវភាគច្រើនជា ជនបរទេស។

មួយជ្រុងនៃភោជនីយដ្ឋានឯណោះវិញ មានលក់នូវកូនឈើ កូនផ្កា ព្រមទាំងផើងផ្កាយ៉ាងចម្រុះគ្នា។ បើគេមើលទៅទីធ្លារបស់ភោជនីយដ្ឋាន គេនឹងអាចឃើញដើមឈើខ្ពស់ៗ ដុះត្រឈឹងត្រឈៃ ចោលម្លប់ដ៏ត្រជាក់មកកាន់ភ្ញៀវដែលអង្គុ យនៅខាងក្រោម។
ភោជនីយដ្ឋានមួយនេះមានទីតាំងនៅក្នុងសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ហើយដែលម្ចាស់ ទីតាំងផ្ទាល់ជាជនបរទេស។ វាត្រូវបានគេរៀបចំឡើង ដោយគិតគូអំពីបរិស្ថាន ពោលគឺរាល់សេវាកម្ម នៅក្នុងភោជនីយដ្ឋាននឹងជៀសវាងនូវការប្រើប្រាស់ប្លាស្ទីក។

ទឹកដែលដាក់ជូនភ្ញៀវពិសា ត្រូវបានដាក់នៅក្នុងដបកែវ ដែលគេអាចប្រើប្រាស់បានបន្តទៀត។ នៅលើតុអាហារភ្ញៀវ មិនមានក្រដាស់ជូតមាត់ឡើយ ហើយវាត្រូវបានជំនួសដោយការប្រើក្រណាត់។ សម្រាប់កន្លែងលាងដៃ នៅបន្ទប់ទឹកទៀ តសោត ក៏ភោជនីយដ្ឋានមួយនេះប្រើប្រាស់ក្រណាត់តូចៗ សម្រាប់ជូតដៃផងដែរ។

ថ្វីត្បិតថា ភោជនីយដ្ឋានមួយនេះមានម្ចាស់ដែលមិនមែនជាជនជាតិខ្មែរក្ដី ប៉ុន្តែការតុបតែងហាង ឬសូម្បីតែមីនុយមុខម្ហូបក៏ត្រូវបានយកគម្រូតាមរចនាបថខ្មែរ ដែលនេះជារឿងដ៏កម្រមួយ ខណៈដែលហាងភាគច្រើននៅក្នុងក្រុងត្រូវបានធ្វើឡើ ងដោយយកតាមរចនាបថបរទេស។

លោក Kerryn Leitch ដែលជាម្ចាស់ភោជនីយដ្ឋាន គីនីន បានឱ្យដឹងថា ៖ «យើងព្យាយាមផ្ដល់ជូននូវបរិយាកាសបែបធម្មជាតិជូនភ្ញៀវ ព្រោះបរិយាកាសបែបនេះកម្រនឹងមាននៅក្នុងទីក្រុងណាស់!»។

លោកបន្តថា៖ «យើងក៏ព្យាយាមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទីកឱ្យអស់ពីលទ្ធភាព ព្រោះយើងចង់រួមចំណែកកា រពារបរិស្ថានពីការបោះសំរាមចោល ដោយមិនមានការទទួលខុសត្រូវ»។

បើតាមការឱ្យដឹងពីម្ចាស់ភោជនីយដ្ឋានដដែលនេះ លោក Kerryn Leitch មិនមានផ្ដល់នូវសេវាកម្មខ្ចប់ម្ហូបអាហារ ឬកាហ្វេនោះទេ ព្រោះបើកាលណាមានសេវាកម្មនេះ លោកច្បាស់ជាត្រូវប្រើប្រាស់ផ្លាស្ទីកមិនខាន ហើយដោយចៀសមិនផុត ប្លាស្ទីកទាំងនោះនឹងត្រូវបានចោលទៅក្នុងបរិស្ថានវិញ។

ក្រៅពីនោះទៅ ភោជនីយដ្ឋានគីនីន ក៏មានការសហការជាមួយនឹងភោជនីយដ្ឋាន ក៏ដូចជាហាងផ្សេងៗ ដែលធ្វើការពា ក់ព័ន្ធនឹងការលើកស្ទួយបរិស្ថាននេះផងដែរ។ ជានិច្ចជាកាល ភោជនីយដ្ឋាន គីនីន តែងបង្កើតនូវសកម្មភាពបញ្រ្ជាបចំ ណេះ ដឹង មានការដាក់នូវធុងចល័តសម្រាប់ប្រមូលយកកែវប្លាស្ទីក ទៅប្រើប្រាស់ឡើងវិញជាដើម។

ជាក់ស្ដែង ដបស្រាជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ហើយ នឹងមានការសន្សំទុក នៅពេលបាន ក្នុង ទំហំ ណាមួយ ភោជនីយដ្ឋានគីនីននឹងប្រមូលទៅជូនដៃគូសហការដែលធ្វើការលើការកែច្នៃដប ដើម្បីអាចប្រើប្រាស់ឡើងវិញ។

សកម្មភាពទាំងអស់នេះ ជាសកម្មភាពគម្រូមួយដែលលោក Kerryn Leitch ព្យាយាមធ្វើ និងបង្កើតការសហការជាមួ យនឹងទីតាំងភោជនីយដ្ឋានផ្សេងៗ ដើម្បីឱ្យការជួយបរិស្ថានកាន់តែមានទំហំធំ។ ម្យ៉ាង លោកយល់ថា ភោជនីយដ្ឋានដើ រតួនាទីសំខាន់នៅក្នុងការការពារ បរិស្ថាន ដោយសារ ក្នុងមួយថ្ងៃៗហាងនីមួយៗ បានប្រើប្រាស់ប្លាស្ទីក ដើម្បីបម្រើឱ្យតម្រូវការអតិថិជនច្រើនណាស់។

អតិថិជនមួយរូប អ្នកស្រី ស៊ុន សុគន្ធា បាន ប្រាប់ ឱ្យដឹងថា អ្នកស្រី ធ្លាប់ បាន ទៅ ពិសាកាហ្វេម្តងជាមួយនឹងក្រុមគ្រួសារនៅ ភោជនីយដ្ឋានគីនីននេះ ដោយស្រី ក៏បាន សរសើរ ពីការរៀបចំ របស់ ម្ចាស់ទីតាំងនេះ ផងដែរ ដែល ភ្ញៀវចូលទៅហើយ គឺ មានអារម្មណ៍ស្រស់ស្រាយនិងហាក់ដូចជាចូលញុំាកាហ្វេ ក្នុង ព្រៃអញ្ចឹង។

អ្នកស្រីបានលើកឡើងថា ៖ «សម្រាប់អ្នកដែលចូលចិត្ត បរិយាកាសស្ងៀមស្ងាត់ ជាធម្មជាតិៗ គឺទៅ កាន់ភោជនីយដ្ឋាននេះ មិនខុសបំណងទេ ជាពិសេស សិស្សានុសិស្សដែលគាត់ ត្រូវ ការកន្លែងសម្រាប់ រំលឹកមេរៀន ឬអានសៀវភៅជាដើម »។

អ្នកស្រី ស៊ុន សុគន្ធា បានប្រាប់ ដែរថា អ្នកស្រី នឹងទៅភោជនីយដ្ឋានគីនីនម្តងទៀតនៅថ្ងៃណាមួយ៕
ដោយ: កែវ បុស្បា

ads banner