សម្ដេចតេជោ ហ៊ុន សែន ណែរនាំឱ្យក្រសួងអប់រំ ផ្ដល់កូតាបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមគោលនយោបាយថ្មី ទៅឱ្យវិទ្យាស្ថានឯកជន
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែរនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យសិក្សាពីការផ្ដល់កូតាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់វិទ្យាស្ថានឯកជន តាមគោលនយោបាយថ្មី ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនេះ សម្ដេចតេជោ បានមានប្រសាសន៍ណែរនាំដល់រដ្ឋមន្ត្រីក្រសួងអប់រំឱ្យសិក្សាពីការផ្ដល់កូតាសម្រាប់វិទ្យាស្ថានឯកជនចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលរដ្ឋដោយឥតបង់ថ្លៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។
សម្ដេចបន្តថា តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលចាប់ពីឆ្នាំ២០២៣នេះ រដ្ឋាភិបាលនឹងផ្ដល់ថ្នាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រចំនួន ១លាន ៥សែននាក់ ដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ខែថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្ដល់កូតាឱ្យវិស័យឯកជនចូលរួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺបានផ្ដល់ភាពងាយស្រួល និងជាការលើកទឹកចិត្តលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ថា នេះជាបញ្ហាធំ ងាយរកការងារធ្វើ ព្រោះនេះ បានធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានជំនាញវិជ្ជាជីៈសម្រាប់បម្រើដល់ការអភិវឌ្ឍន៍ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ