អាល្លឺម៉ង់ខាតបង់ប្រាក់ជាង ១០៦.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ចំពេលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន
ប៊ែរឡាំង៖ លោម ម៉ាសែល ហ្វ្រេដឆើ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ (DIW Berlin) បាននិយាយថា ប្រទេសអាល្លឺម៉ង់បានខាតបង់ប្រាក់ចំនួន ១០០ពាន់លានអឺរ៉ូ ឬជាង ១០៦.៧ពាន់លានដុល្លារ ចំពេលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន និងពាក់ព័ន្ធនឹងការដំឡើងថ្លៃអគ្គិសនី។
លោក ហ្វ្រេដឆើ បានប្រាប់កាសែត Rheinische Post ថា សង្រ្គាមអ៊ុយក្រែន និងការកើនឡើងតម្លៃក្នុងការចំណាយលើថាមពល បានធ្វើឱ្យប្រទេសអាល្លឺម៉ង់ខាតបង់ប្រាក់រហូតដល់ ២.៥ភាគរយ ឬប្រមាណ ១០០ពាន់លានអឺរ៉ូនៅក្នុងទិន្នផលសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ដោយបន្ថែមថា ការចំណាយទាំងនេះនឹងបន្តកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀត។
លោក ហ្វ្រេដឆើ បានបន្ថែមទៀតថា ប្រទេសអាល្លឺម៉ង់បានរងផលប៉ះពាល់កាន់តែខ្លាំងដោយវិបត្តិសេដ្ឋកិច្ច ព្រោះខ្លួនពឹងផ្អែកខ្លាំងលើថាមពលរបស់ប្រទេសរុស្ស៊ី និង ពឹងផ្អែកខ្លាំងលើការនាំចេញ ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕
ប្រភព៖ Sputniknews ប្រែសម្រួលដោយ៖ ឈឹម ទីណា