ក្រសួងការបរទេសកម្ពុជានឹងរៀបចំសន្និបាតប្រចាំឆ្នាំនៅខែមីនា ដើម្បីវាយ តម្លៃសមិទ្ធផលការទូតនិងរៀបចំផែនការថ្មី
ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹង រៀបចំសន្និបាតប្រចាំឆ្នាំនៅដើមខែមីនា ខាងមុខ ដើម្បីវាយតម្លៃលើ សមិទ្ធផលការងារការទូតនិងរៀបចំផែនការសកម្មភាពថ្មីចំពោះនយោបាយការបរទេស ជាពិសេសដើម្បីពិនិត្យភូមិសាស្រ្តនយបាយ បញ្ហាតំបន់ការ ទូត សេដ្ឋកិច្ចព្រមទាំងកំណែទម្រង់ស្ថាប័នផងនៅចំពោះមុខការធ្លាក់ចុះសេដ្ឋកិច្ច សាកល និងវិបត្តិតានតឹងភូមិសាស្រ្តនយោបាយអន្តរជាតិ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្រសួងនឹងរៀបចំសន្និបាតប្រចាំឆ្នាំដែលមានការ ចូលរួមពីថ្នាក់ ដឹកនាំ មន្ត្រីក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេសនិងតំណាង ជាន់ខ្ពស់ ពីស្ថាប័នជាតិពាក់ព័ន្ធ។
សន្និបាតប្រចាំឆ្នាំនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ មានបំណងវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់នយោបាយការបរទេសឯករាជ្យ និង ផ្អែកតាមច្បាប់។
ក្រសួងបានបញ្ជាក់ថា ៖ «សន្និបាតពីរថ្ងៃដំបូង នឹងប្រព្រឹត្តទៅក្រោមការ ដឹក នាំ ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ដើម្បី ពិនិត្យលើការប្រែប្រួលភូមិសាស្រ្តនយោបាយសាកល ការវិវិត្តនៃបញ្ហាតំបន់ ក្នុងការត្រួតពិនិត្យផលប្រយោជន៍និងក្តីបារម្ភរបស់កម្ពុជា សិក្សាយុទ្ធសាស្រ្ត ការ ទូតសេដ្ឋកិច្ចនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចសាកល ព្រមទាំងការពិភាក្សា លើកំណែទម្រង់ស្ថាប័ន»។
ក្រសួងការបរទេស បានលើកឡើងថា ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយ ដល់មន្ត្រីការទូត កម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ធានាឱ្យបាននូវ អធិបតេយ្យ ភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច។
ជុំវិញបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ រាជបណ្ឌិត្យសភាកម្ពុជា យល់ថា មហាសន្និបាតប្រចាំឆ្នាំនេះ ពិតជាមាន សារៈសំខាន់ដើម្បីរដ្ឋាភិបាលអាចស្ទាបស្ទង់មើលលទ្ធផលការងារខ្លួន និងដាក់ចេញការងារស្របតាមទិដ្ឋភាពជាក់ស្តែងក្នុងន័យប្រើនយោបាយការបរទេសចំទិសដៅនិងស្របស្ថានការណ៍។
លោកថា កម្ពុជាបានអនុវត្តនយោបាយការបទេសដែលទទួលបាន លទ្ធផល វិជ្ជមានច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុង ឆ្នាំ២ ០២២ ដែលកម្ពុជាជាប្រធានអាស៊ាន។
លោក គិត ភា បានបញ្ជាក់ថា ៖ «កម្ពុជាជួបភាពអវិជ្ជមានមួយចំនួនដែលក ម្ពុជា មិនអាចសម្របសម្រួលបានលើបញ្ហាក្នុងតំបន់ខ្លះដែលកម្ពុជានៅ មាន កម្រិត ជាពិសេសកម្ពុជារងការរិះគន់លើទំនាក់ទំនងស្និទ្ធិជាមួយចិន ពីមហា អំណាចលោកខាងលិចតួយ៉ាងបញ្ហាបំណុល មូលដ្ឋានទ័ពរៀមជាដើម»។
លោកសង្កត់ធ្ងន់ថា កម្ពុជាគួរបន្តនយោបាយការបរទេសពហុភាគីនិយម ដែល ផ្អែកលើទិដ្ឋភាពច្បាប់ ដែលឲ្យតម្លៃលើសមភាព ស្ថិរភាព ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន។កម្ពុជាគួររក្សានយោបាយការបទេសភាពជា អ្នកជិតខាងល្អជាមួយបណ្តាប្រទេសជុំវិញយើង ជារឿងចាំបាច់។ កម្ពុជា គួរបន្តប្រយ័ត្នប្រយែងលើការបត់បែនក្នុងបញ្ហាប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដើម្បីធានាថាវាមិនបង្កហានិភ័យដល់កម្ពុជា។
កម្ពុជាគួរបន្តការ យក ចិត្តទុកដាក់លើមជ្ឈភាពអាស៊ានដែលអង្គការតំបន់នេះ ផ្តល់ប្រយោជន៍ សម្រាប់កម្ពុជាទាំងជាច្រកសេដ្ឋកិច្ច និងការទូត ហើយកម្ពុជាត្រូវបន្តធ្វើ ពិពិធកម្ម ការទូត បើកចំហរទ្វាការទូត ពង្រឹងទំនាក់ទំនងឱ្យមានភាព ជាដៃគូយុទ្ធគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសឱ្យកាន់តែច្រើនបន្ថែមពីលើចិន និងជប៉ុន ដែលកំពុងមានស្រាប់។
សម្រាប់លោក វណ្ណ ប៊ុនណា អ្នកសិក្សាភូមិសាស្រ្តនយោបាយយល់ថា សន្និបាតនេះនឹងបញ្ចូលធាតុចូលដើម្បីធ្វើឱ្យប្រសើរឡើងលើនយោបាយការបទេសកម្ពុជា ក្នុងបរិបទការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដែល ពិភពលោក មានការប្រែប្រួលខ្លាំងពីឥទ្ធិពលសង្គ្រាមរុស្សី-អ៊ុយក្រែន។
លោកថា កម្ពុជាគួរផ្តោតលើការទូតសេដ្ឋកិច្ចដែលចងមិត្តដើម្បីប្រយោជន៍ សេដ្ឋកិច្ច។
លោក វណ្ណ ប៊ុនណា បានថ្លែងថា ៖ «កម្ពុជាមានធនធានមនុស្សសមស្រប មានមន្ត្រីមានសមត្ថភាពខ្ពស់ សម្រាប់ការអនុវត្តនយោបាយការបទេស ជាមួយ បណ្តា ប្រទេសនានា ទាំងថ្នាក់អង្គការតំបន់ អន្តរជាតិ ដែលជា ចំណុចល្អ ហើយកម្ពុជាបានបង្កើនមិត្តកាន់តែច្រើន»។
«លើចំណុចអវិជ្ជមាន អ្វីដែលយើងខ្វះដោយសារយើងជាប្រទេសតូច ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលនេះជាឧបសគ្គ ហើយ ជាពិសេស ទំនាក់ទំនងផ្ទៃក្នុងកម្ពុជាមានភាពជាប់គាំង ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឲ្យកម្ពុជាមានបញ្ហារកាំរកូសលើទំនាក់ទំនងជាមួយលោកខាងលិច»។ លោក វណ្ណ ប៊ុនណា បញ្ជាក់៕
ដោយ៖សំបាន ច័ន្ទដារ៉ា