ក្រសួងធនធានទឹក៖ ជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣)
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា, ទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជារហូតដល់ សប្ដាហ៍ទី១ ខែមីនា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
- ធាតុអាកាសក្តៅហើយស្ងួត ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយ អន្លើតែប៉ុណ្ណោះ។
២-តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២០-២២ ºC – -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ១C
- ធាតុអាកាសត្រជាក់នៅពេលព្រឹក ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕
ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕