មេរៀនបដិវត្តពណ៌ពីយូហ្គោស្លាវី និងស៊ែប៊ី ដែលពួកបរទេសបង្គាប់ឱ្យលោក កឹម សុខា អនុវត្តនៅ កម្ពុជា បានឆ្លងផុតខ្សែបន្ទាត់ ក្រហម
យោងលើការសម្រេចដ៏ខ្ពង់ខ្ពស់បំផុត!
⁃ ដើម្បីគ្រប់គ្រងសាធារណមតិ ក្នុងសភាពការណ៍ចំពោះមុខ បន្ទាប់ពីការប្រកាសសាលក្រមកាត់ទោស កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីសូមគោរពផ្ញើជូនវីដេអូផ្លូវការដែលមានរត់អក្សរអង់គ្លេសពីក្រោមផង មានចំណងជើងថា « មេរៀនបដិវត្តពណ៌ពីយូហ្គោស្លាវី និងស៊ែប៊ី ដែលពួកបរទេសបង្គាប់ឱ្យលោក កឹម សុខា អនុវត្តនៅកម្ពុជា បានឆ្លងផុតខ្សែបន្ទាត់ក្រហម » ដែលមានរយៈពេល១៨នាទី និង១០វិនាទី ។
⁃ ខ្ញុំបាទ សុំកិច្ចសហការពី អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក សោកស្រី ជាអគ្គនាយក អគ្គនាយិកា និងតំណាងក្រុមការងារគ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ រដ្ឋ និងឯកជន ព្រមទាំងគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គមទាំងអស់ មេត្តាចូលរួមសហការបង្ហោះ និងផ្សព្វផ្សាយវីដេអូផ្លូវការនៈជាថ្មីឡើងវិញ ដូចដែលលោកសំរិទ្ធ សុជាតិ បានគោរពផ្ញើជូនទៅនេះ ឱ្យបានទូលំទូលាយចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ តទៅឱ្យបានច្រើនដង ឬតាមពេលវេលាដែលអាចធ្វើបាន។
⁃ ដោយការគោរព រាប់អានដោយភាតរៈ ពីខ្ញុំបាទ ទិត សុធា អនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី