នាយករដ្ឋមន្រ្តីរុស្ស៊ីចោទលោកខាងលិចថា កំពុងស្វែងរកការទម្លាក់កំហុសលើរុស្ស៊ី ជុំវិញវិបត្តិស្បៀងអាហារពិភពលោក

វីយែន ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខេល មីសហាស្ទីន ថ្លែងថា ប្រទេសលោកខាងលិចកំពុងស្វែងរកការស្តីបន្ទោសទីក្រុងមូស្គូ ចំពោះការបង្កវិបត្តិស្បៀងអាហារពិភពលោក បើទោះបីជាដឹងយ៉ាងច្បាស់ថា ស្ថានភាពបច្ចុប្បន្នគឺជាផលវិបាកផ្ទាល់នៃសកម្មភាពរបស់ខ្លួនក៏ដោយ។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខេល មីសហាស្ទីន បាននិយាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា លោកខាងលិចកំពុងស្វែងរកការស្តីបន្ទោសទីក្រុងមូស្គូចំពោះការបង្កវិបត្តិស្បៀងអាហារពិភពលោក ខណៈដឹងយ៉ាងច្បាស់ថា ស្ថានភាពបច្ចុប្បន្ន គឺជាផលវិបាកផ្ទាល់នៃសកម្មភាពរបស់ខ្លួន។

នាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូដោយខុសច្បាប់ បានធ្វើឱ្យនិន្នាការអវិជ្ជមានសកលកាន់តែធ្ងន់ធ្ងរឡើង ជាទីដែលក្រុមហ៊ុន និងធនាគារហិរញ្ញវត្ថុ និងភស្តុភារអន្តរជាតិ បានឈប់ផ្តល់ប្រាក់កម្ចីសម្រាប់ការធានា និងកិច្ចព្រមព្រៀងនាំចេញសេវាកម្មសម្រាប់ស្បៀងអាហារ និងជីរបស់រុស្ស៊ី ហើយចំណតកំពង់ផែនៅបរទេសត្រូវបានបិទ។

ដោយឡែករដ្ឋមន្រ្តីការបរទេសអូទ្រីស លោក អាឡិចសាន់ដឺ ឆាលែនបឺក ក្នុងថ្ងៃចន្ទសប្តាហ៍នេះ ក៏បានបញ្ជាក់ផងដែរថា ការនិទានកថារបស់រុស្ស៊ីបានទទួលជោគជ័យនៅអាហ្វ្រិក។ ពួកគេនៅទីនោះនិយាយថា លោកខាងលិចគឺគួរតែស្តីបន្ទោសចំពោះការកើនឡើងតម្លៃប្រេង ឧស្ម័ន និងស្បៀងអាហារនៅទូទាំងពិភពលោក ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner