គណបក្សចំនួនបី បានដាក់ភ្នាក់ងាររបស់ខ្លួនសម្រាប់សង្កេតមើល នៅតាមការិយាល័យបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបង្កើតថ្មី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ប្រកាស ទទួលស្គាល់នៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយចំនួនបី សម្រាប់ សង្កេតមើលតាមការិយាល័យបោះឆ្នោត នៃការបោះឆ្នោត លើក ទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹរបស់គជប កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ ឱ្យដឹងថា មានតែគណបក្សនយោបាយចំនួន បីប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្ស ភ្លើងទៀន ដែលបានចុះបញ្ជូនចូលរួម និងដាក់ភ្នាក់ងាររបស់ខ្លួនទាំង បំរុងនិងពេញសិទ្ធិសរុបចំនួន ២០នាក់ក្នុងនោះ ស្រី ៩ នាក់ នៅតាម ការិយាល័យបោះឆ្នោតនីមួយៗ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីខាងលើនេះ គឺជា ការបោះឆ្នោត លើកទី ១ ក្នុងនោះ អ្នកសង្កេតការណ៍ដែល ជាភ្នាក់ងារ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល មានតួនាទី និង ភារកិច្ច ក្នុងការឃ្លាំមើលរាល់ដំណើការ និងប្រព្រឹត្តិទៅនៃការបោះ ឆ្នោត ជាពិសេសអ្នកសង្កេតការណ៍ទាំងនេះ មានសិទ្ធិចូលទៅសង្កេត ការណ៍នៅក្នុងការិយាល័យបោះឆ្នោត តាមការយល់ព្រមពីប្រធាន ការិយាល័យ និងអាចកត់ត្រានូវរាល់បញ្ហាទាំងឡាយដែលកើត មានឡើង។
ទោះជាយ៉ាងណាឯកឧត្តមថា តួនាទីរបស់អ្នកសង្កេតការណ៍របស់ អង្គការ សង្គមស៊ីវិលខុសគ្នាត្រង់ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិក្នុងការប្តឹងតវ៉ានៅនឹងកន្លែងការិយាល័យបោះឆ្នោត ទៅប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ប៉ុន្តែ សម្រាប់អ្នកសង្កេតការណ៍វិញមានសិទ្ធិត្រឹមតែឃ្លាំមើល និង កត់ត្រារាល់បញ្ហាដែលកើតឡើងប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការដែលគណបក្សដាក់ភ្នាក់ងារសង្កេតការណ៍សម្រាប់ការបោះឆ្នោតខាងលើនេះ ដើម្បីឃ្លាំមើលលើភាពមិនប្រក្រតីណាមួយដែលកើតឡើង ក្នុងអំឡុងពេលដំណើការបោះឆ្នោត ដោយមិនប្រកាន់ចំណុចណា មួយ នោះទេ ឱ្យតែផ្ទុយ ឬខុសពីគោលការណ៍និតិវិធីរបស់ គ.ជ.ប គឺ ភ្នាក់ងារ មានសិទ្ធិដាក់ពាក្យតវ៉ា ឬបណ្តឹងទៅ គ.ជ.ប ដើម្បីឱ្យ ដោះស្រាយ ទាន់ពេលវេលា។
ឯកឧត្តមថ្លែងថា៖ « អាហ្នឹងជាតួនាទី និងភារកិច្ចរបស់ភ្នាក់ងារ គណបក្សនយោបាយ គឺតាមដានសង្កេត រាល់ដំណើការបោះឆ្នោតនៅ ក្នុងការិយាល័យបោះឆ្នោត ហើយ ដាក់ពាក្យប្តឹងទៅតាមសភាព ការណ៍ ដែលយើងសង្កេតឃើញថា មិនមានភាពប្រក្រតី ។ មួយទៀត ភ្នាក់ការគណបក្ស នយោបាយក៏មានតួនាទីភារកិច្ចការពារភាព ស្រប ច្បាប់ និងយុត្តិធម៌របស់គណបក្សដែរ»។
ទោះជាយ៉ាងណាឯកឧត្តមថា មិនថាភ្នាក់ងារគណបក្សប្រជាជន កម្ពុជា នោះទេ គឺគ្រប់ភា្នក់ងារគណបក្សនហយោបាយទាំងអស់ ដែល បានចុះឈ្មោះប្រកួតប្រជែង សុទ្ធសឹងតែមានតួនាទីដូចៗ គ្នាទាំងអស់ ៕
ដោយ៖យុទ្ធ វីរៈ