រាជរដ្ឋាភិបាលប្តេជ្ញាជួយខាតថវិកា ដើម្បីរក្សាលំនឹងតម្លៃអគ្គិសនី (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការប្តេជ្ញាជួយខាតបង់ប្រាក់ ដើម្បីការជួយពលរដ្ឋរក្សាលំនឹងតម្លៃអគ្គិសនី។ តម្លៃអគ្គិសនី បានកើនឡើងខ្ពស់តាមបណ្តាប្រទេសដទៃ ជាពិសេសបន្ទាប់ពីពិភពលោក បានដាក់ទណ្ឌកម្មដល់រុស្ស៊ី ដែលជាប្រភពមិនចេះរីងស្ងួតនូវការផ្គត់ផ្គង់ថាមពលឧស្ម័ន្ធ ដែលជាផ្នែកមួយសម្រាប់ប្រើប្រាស់បំរើថាមពលអគ្គិសនី។

នៅក្នុងប្រទេសកម្ពុជា តម្លៃអគ្គិសនី ត្រូវបានរាជរដ្ឋាភិបាលបានជួយចំណាយលើការខាតបង់ជាច្រើន ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលមួយជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។

កម្ពុជាក្នុងអតីតកាលនៃទសវត្ស១៩៩០ ទំហំថាមពលអគ្គិសនីប្រើប្រាស់មានប្រមាណតែ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែជាបន្តបន្ទាប់បានកើនឡើងដល់២ពាន់ ២០០មេហ្គាវ៉ាត់រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជួយបំពេញតម្រូវការនូវទំហំអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋនេះ បានស្ថិតក្នុងផ្លូវត្រួសត្រាយមួយយ៉ាងលំបាកកន្លងមក ដោយសារតែសកម្មជនសិទ្ធិមនុស្សចំនួនបានព្យាយាមរារាំងមិនឱ្យរាជរដ្ឋាភិបាលមិនឱ្យបង្កើតឡើងនូវប្រភពផ្តល់ថាមពលអគ្គិសនីនោះឡើយក្រោមលេសផ្សេងៗ។ សម្តេចបានថ្លែងថាបើគ្មានអគ្គិសនីប្រើប្រាស់នោះទេ កម្ពុជាមិនអាចអភិវឌ្ឍន៍បានឡើយ។

កម្ពុជាក្រោយប្រទេសអស់សង្គ្រាមស៊ីវិលនាចុងឆ្នាំ១៩៩៨, ដំណើរការអភិវឌ្ឍន៍ប្រទេសបានរីកលូតលាស់ជាខ្លាំង ដែលកត្តានេះគឺដោយសារតែស្ថិរភាព និងសន្តិភាពមានសាឡើងវិញ ជាពិសេសចក្ខុវិស័យ «មនុស្ស ផ្លូវ ទឹក និងភ្លើង» សម្តេចបានថ្លែងថាបានថ្លែងកម្ពុជាដែលកំពុងធ្វើដំណើរទៅមុខលើផ្លូវអភិវឌ្ឍន៍ នឹងមិនអាចធ្វើដំណើរបកក្រោយមកសភាពដើមដែលខ្វះ អគ្គិសនីប្រើប្រាស់នោះបានឡើយ។

កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពលរដ្ឋទូទាំងប្រទេសបានទទួលស្ទើរពេញលេញ ក្នុងការជួយផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ភាគរយ នៅទូទាំងប្រទេសដែលមានអគ្គិសនីប្រើប្រាស់។

ដោយឡែកភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ មាននៅសល់ចំនួន២៤៥ភូមិទៀតដែលស្មើនឹង ១.៧៣ភាគរយ ដែលមិនទាន់តខ្សែបណ្តាញអគ្គិសនី…និងនៅ មានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាច នឹងតខ្សែបណ្តាញអគ្គិសនី ចូលទៅដល់នៅឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល, នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹកតំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។

ads banner