ខេត្តតាកែវច្រានចោលព័ត៌មានអំពីក្មេងទំនើងយកពូថៅគប់កញ្ចក់រថយន្ត (Video Inside)

ខេត្តតាកែវ បានច្រានចោលព័ត៌មានដែលបណ្តាញសង្គមផ្សាយអំពីរឿងក្មេងទំនើង យកពូថៅគប់កញ្ចក់រថយន្ដ ដែលការផ្សាយនោះ ត្រូវរដ្ឋបាលខេត្តបញ្ជាក់ថា វាជារឿងចាស់មួយ ដែលមិនកើតឡើងក្នុងខេត្តតាកែវនោះទេ។

ខេត្តតាកែវតែងមានសេចក្តីរាយការណ៍អំពីរឿងក្មេងទំនើងដែលបង្កហេតុតាមផ្លូវរំខានដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ។ ប៉ុន្តែការផ្សាយអំពីរឿង ក្មេងទំនើងគប់កញ្ចក់ឡាននោះ ត្រូវរដ្ឋបាលខេត្តបាននិយាយថាវាជារឿងដែលបានកើតឡើង នៅក្នុងខេត្តបាត់ដំបង គឺនៅភ្នំសំពៅ កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២។

រដ្ឋបាលខេត្តបាននិយាយថាព័ត៌មានមិនពិតនោះត្រូវបាន «គេហទំព័រហ្វេសប៊ុកមួយចំនួនជាពិសេសគេហទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយ» និងថាការផ្សាយព័ត៌មានមិនពិតនោះបានធ្វើឱ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តមកលើអាជ្ញាធរ»។

រដ្ឋបាលខេត្តបានព្រមានថាគេនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឺងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរឹតញុះញង់ និងបំភ្លៃខុសពីការពិតដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។

ads banner