កូរ៉េខាងជើងបាញ់មីស៊ីល ICBM មុនជំនួបកំពូលមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង (Video Inside)

មេដឹកនាំប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានជួបគ្នាជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ ដែលជំនួបនោះត្រូវគេរាយការណ៍ថា ដើម្បីស្វែងរកយុទ្ធសាស្ត្រទប់ទល់ជាមួយនឹងគ្រោះគំរាមកំហែងក្នុងតំបន់។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានចាត់ទុកកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសចិន គឺជាគ្រោះគំរាមកំហែងមួយក្នុងតំបន់។ ប៉ុន្តែនៅច្រើនម៉ោងមុនជំនួបរវាងមេដឹកនាំទាំង២គ្រោងនឹងធ្វើក្នុងក្រុងតូក្យូនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបធ្លាក់ក្នុងដែនទឹកចន្លោះប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ពិនិត្យជុំវិញស្ថានការណ៍ពាក់ព័ន្ធទាំងនេះ

ads banner