សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសអ្នកនិយាយមិនពិត ជុំវិញការឆេះព្រះរាជដំណាក់តូច (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថ្កោលទោសការចោទប្រកាន់របស់អ្នកវិភាគមានទំនោរ នយោបាយប្រឆាំងម្នាក់ ជុំវិញករណីអគ្គិភ័យឆេះព្រះរាជដំណាក់តូច ក្នុងខេត្តសៀមរាប។ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា អគ្គិភ័យឆេះព្រះរាជដំណាក់តូច កាលពីរាត្រីថ្ងៃទី១២ មីនា ឆ្នាំ២០២៣ គឺដោយសារការឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែអ្នកវិភាគនៅ ក្រៅប្រទេសម្នាក់ឈ្មោះ គឹម សុខ បាននិយាយចោទថាការឆេះនោះគឺជាការរៀបចំរបស់ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងប្រសាសន៍សំណេះសំណាល ក្នុងឱកាសចែកសញ្ញាបត្រជូននិស្សិតថ្ងៃទី១៦មីនានេះ បានថ្កោលទោស ជុំវិញសម្តីចោទប្រកាន់ដែលគ្មានការពិតនោះ។

ការឆេះព្រះរាជដំណាក់ មានរយៈពេលជាងមួយម៉ោង ប៉ុន្តែក្រោមការជួយធ្វើអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចជំនាញ, អគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងប្រមាណ១២យប់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនជិត១០គ្រឿង។

ads banner