ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅសល់តែ៥០ថ្ងៃ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥០ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៥០ថ្ងៃមកហើយ នៃការរៀបចំព្រឹត្តិការណ៍ ដែលកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយការខកខាន៦៤ឆ្នាំកន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ព្រះមហាក្សត្រខ្មែរទ្រង់នឹងប្រទាន «ព្រះអគ្គីកីឡាស៊ីហ្គេម» នៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលនឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌ បន្ទាប់មកនឹងដង្ហែចេញទៅកាន់បណ្តាប្រទេសនៅអាស៊ាន មុននឹងវិលត្រឡប់មកកម្ពុជាវិញ។

ព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចម៉ែបានយាងនិវត្តន៍កាន់មាតុប្រទេសវិញនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គទាំងទ្វេ បានគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់មួយរយៈពេលមក។

ads banner