បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលវត្តអាយុជាង១៩០ឆ្នាំ ក្នុងរាជធានី (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រព ព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងពិធីនោះបញ្ជាក់ថា «សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ»។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះសមិទ្ធផលនានាជាច្រើន ដែលកើតមានទ្បើងក្នុងវត្តតាភេម ដែលមានអាយុកាលជាង១៩០ឆ្នាំមកនេះ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សមិទ្ធផលទាំងនេះ បានកើតចេញសិល្បៈ នៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយដោយសារ ឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ ។

កម្ពុជាក្នុងសម័យតេជោសែន វិស័យសាសនាបានរីកចំរើន និងមានភាពសុខដុមរមនា។ នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តព្រះពុទ្ធសាសនាចំនួន ៥ពាន់១០៤វត្ត ដែលមានព្រះសង្ឃ សរុប៧ម៉ឺន៩០០អង្គ។ ក្នុងនោះវត្តនៃគណៈមហានិកាយមានចំនួន៤ពាន់៨៤៣វត្ត និងព្រះសង្ឃផ្នែកមហានិកាយចំនួន៦ម៉ឺន៨ពាន់៤៧៦អង្គ។ ចំណែកវត្តនៃគណៈធម្មយុត្តិមានចំនួន ៦៦១វត្ត…និងព្រះសង្ឃគណៈធម្មយុត្តិចំនួន២ពាន់៤២៩អង្គ។

ads banner