ជនសង្ស័យចំនួន ៥៨នាក់ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៧ករណី ត្រូវបានបង្ក្រាបទូទាំងប្រទេសថ្ងៃទី១៧ មីនា ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៨នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ម្សិលមិញនេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ មនុស្ស ៧នាក់ (ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ មនុស្ស ២នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ១១ករណី ឃាត់ មនុស្ស ៤៩នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមីនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១៣៨,០៣ក្រាម និង២កញ្ចប់តូច។
អុិចស្តាសុី (mdma) ស្មេីនិង ១៦,៨៣ក្រាម។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ កម្លាំង នគរបាល ៧អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ០៣អង្គភាព មានដូចខាងក្រោម ៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៨នាក់ ចាប់យក Ice ៨៥,៨៨ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៧,១១ក្រាម។
៣ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៩នាក់ ស្រី ២នាក់។
៥ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ នឹង ចាប់យក Ice ៤៤,០ក្រាម និង MDMA ១៦,៨៣ក្រាម។
៧ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៩ក្រាម។

ដោយឡែក កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ស្រី ១នាក់។
២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២កញ្ចប់តូច។
៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner