ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនដំណឹងស្ដីពីការលើកពេលប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣
អត្ថបទដោយ៖
សួង ពិសិដ្ឋ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនដំណឹងស្ដីពីការលើកពេលប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី២២មីនា បានឱ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ឆ្នាំ២០២៣ សូមជូន ដំណឹងដល់បេក្ខជន បេក្ខនារី ដែលបានមកដាក់ពាក្យប្រឡង ជ្រាបថា ការប្រឡងក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃ សៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ត្រូវលើកពេល។
ចំពោះកាលបរិច្ឆេទថ្មីនៃការប្រឡង នឹងធ្វើការជូនដំណឹងនាពេលក្រោយ។ សូម បេក្ខជន បេក្ខនារី ទាំងអស់ជ្រាបជាព័ត៌មាន ៕ ដោយ សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស