តុលាការអន្តរអាមេរិកបើកសវនាការលើករណីសិទ្ធិរំលូតកូន ជាលើកដំបូង នៅកូស្តារីកា

សានចូស៖ តុលាការសិទ្ធិមនុស្សអន្តរអាមេរិកាំង នៅប្រទេសកូស្ត្រារីកា បើកសវនាការលើករណីសិទ្ធិរំលូតកូន ជាលើកដំបូង ខណៈមានការតវ៉ាស្រែករកយុត្តិធម៌ ក្រៅតុលាការ។

តុលាការអន្តរអាមេរិកបានបើកសវនាការលើករណីសិទ្ធិរំលូតកូន ជាលើកដំបូង ខណៈដែលមានការអំពាវនាវរកយុត្តិធម៌នៅក្រៅតុលាការ ក្នុងប្រទេសកូស្តារីកា។

ស្ត្រីអំពាវនាវរកយុត្តិធម៌នៅក្រៅតុលាការសិទ្ធិមនុស្សអន្តរអាមេរិកាំង (IACHR) ក្នុងប្រទេសកូស្តារីកា ខណៈមេធាវីបង្ហាញករណីសិទ្ធិរំលូតកូន លើកដំបូងរបស់សាលាក្តី។

ស្ត្រីម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថាជា ប៊ី អាទ្រីស “Beatriz” ជានិមិត្តរូបប្រឆាំងនឹងប្រទេសអាមេរិកកណ្តាល នៃប្រទេសអែលសាល់ វ៉ាឌ័រ ដែលអនុវត្តការហាមប្រាមជាដាច់ខាតលើនីតិវិធី ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកកណ្តាល ដូចប្រទេសកូស្តារីកាដែរ។

តុលាការសិទ្ធិមនុស្សអន្តរអាមេរិក (IACHR) កាលពីថ្ងៃពុធ បានបើកសក្ខីកម្មជាថ្ងៃដំបូងរបស់ខ្លួននៅក្នុងសំណុំរឿងសិទ្ធិរំលូតកូនដ៏សំខាន់មួយ ខណៈដែលស្ត្រីបានអំពាវនាវឱ្យមាន “យុត្តិធម៌” នៅខាងក្រៅសាលាក្តីដែលមានមូលដ្ឋាននៅប្រទេសកូស្តារីកា។

ប្រទេសនេះត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស និងការធ្វើទារុណកម្ម បន្ទាប់ពី ប៊ី អាទ្រីស ត្រូវបានបង្ខំឱ្យយកទារកដែលមិនមានលទ្ធភាពរស់នៅ អស់ រយៈពេលជិត ៣ ខែ ទោះបីជាមានគ្រោះថ្នាក់ដល់សុខភាពរបស់នាងក៏ដោយ។

ក្រុមបាតុករបានបង្ហាញខ្លួននៅខាងក្រៅអគារតុលាការក្នុងទីក្រុង សានចូស (San Jose) នៅពេលព្រឹកព្រលឹម ដើម្បីតាមដានសវនាការផ្ទាល់និងការបង្ហាញពីនិមិត្តសញ្ញានៃការប្រយុទ្ធដើម្បីសមភាពយេនឌ័រ។

ពួកគេបានគ្រវីបដាដែលសរសេរថា “ការប្រយុទ្ធនេះគឺសម្រាប់ ប៊ី អាទ្រីស (Beatriz) និងសម្រាប់មនុស្សគ្រប់គ្នា” ហើយអះអាងថាករណីនេះអាច “ផ្លាស់ប្តូរអនាគតរបស់ស្ត្រីនៅអាមេរិកឡាទីន” ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner