នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា ប្រធានមូលនិធិ នីប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកង យោធ ពល ខេមរ ភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន អនុញ្ញាត ឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ នីប៉ុន(The Nippon Foundation) ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបកាលពីថ្ងៃទី២៤ខែមីនានេះ លោក យ៉ូហេ សាសាកាវ៉ា បាន ជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពី សកម្មភាព ការងារ ជាច្រើន ដែលមូលនិធិ នីប៉ុន បានចូលរួមចំណែកជួយដល់ រាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ការប្រយុទ្ធនឹង ជំងឺហង់ សិន, ការបោះពុម្ពសៀវភៅសិក្សាភាសាអង់គ្លេសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាល ប្រមាណ ៣០ ឆ្នាំ ហើយមកទល់ពេលនេះ សាលានេះក្លាយជាសាលា ដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសាកល និងមានប្រទេស ចំនួន ២៨ បានបញ្ជូនសិក្ខាកាមមកសិក្សាអំពីការផលិតអវយវៈ សិប្បនិម្មិតនៅកម្ពុជា។

មានប្រសាសន៍តប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭក អំពីតួនាទីដ៏មានសារៈសំខាន់របស់កងស្វ័យការពារជប៉ុន នៅក្នុង ប្រតិបត្តិការ ថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅកម្ពុជា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាអំពីកិច្ចសហ ប្រតិបត្តិការល្អក្នុងការបោសសម្អាតមីននៅកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះការ ចូល រួមចំណែកយ៉ាងសកម្មរបស់មូលនិធិ នីប៉ុន ក្នុងការជួយដល់ប្រជាជន កម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ និងគម្រោងនានាជាច្រើននៅ ក្នុងវិស័យអប់រំ និងសុខាភិបាល ដែលនេះគឺជាការផ្សារភ្ជាប់យ៉ា ង ជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជា នឹងចងចាំទុកនូវចំណងមិត្តភាពដ៏ល្អ និងការជួយគ្នាទៅវិញ ទៅមក នេះ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner