ក្រសួងបរិស្ថាន សោកស្ដាយ ការ បាត់បង់សត្វដំរីព្រៃញី មួយក្បាល នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពី ការ សោកស្ដាយដែល សត្វដំរី ព្រៃញីមួយក្បាលនៅខេត្តមណ្ឌលគិរីត្រូវ បានស្លាប់ដោយសង្ស័យថា រអិល ជើងធ្លាក់ចម្រាំងភ្នំស្លាប់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ដោ យសារកត្តាធម្មជាតិ ។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី២៥ ថា សាកសពដំរីព្រៃញីមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យា ម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បន្ទាប់ ពី ប្រជាពលរដ្ឋ បានរាយការណ៍ពី ករណី ដំរី ស្លាប់នេះ កម្លាំង អធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំង បរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានចុះទៅ ដល់ទីតាំង។

សត្វដំរីព្រៃញីមួយក្បាលនេះ ត្រូវបានក្រុមការងារជំនាញសង្ស័យថា រអិលជើងធ្លាក់ចម្រាំងភ្នំស្លាប់ ដែលទីតាំងជាក់ស្តែង បានឃើញសាក សពសត្វដំរីព្រៃញីងាប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាព សណ្ឋានដីច្រាំងថ្មចោតខ្លាំង។ ពេលដល់ទីតាំងកើតហេតុ ក្រុមការងារ ជំនាញ បានធ្វើការវាស់វែងសត្វដំរីដែលស្លាប់នោះ គឺមានបណ្តោយ៤.២ម៉ែត្រ កម្ពស់២.៣ម៉ែត្រ ទំហំជើងមុខ០.៧២ម៉ែត្រ និងជើងក្រោយ០.៥៨ម៉ែត្រ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបន្ថែមបាន ឱ្យដឹងថា ៖ «ក្រោយពីក្រុម ការងារ មន្ទីរបរិស្ថានបានពិនិត្យ និ ងធ្វើកោសល្យវិច្ឆ័យ ជាមួយក្រុមការងារ មន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS រួមជាមួយអង្គការ WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ»។

ទាក់ទិនរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ ឱ្យដឹងនៅ ថ្ងៃទី ២៦ ខែមីនា ថាក្រសួងបរិស្ថានមាន ការសោកស្ដាយជាខ្លាំង ដែលត្រូវបាត់បង់សត្វដំរីព្រៃមួយក្បាល ដោយសន្និដ្ឋានថាបានស្លាប់ដោយសារកត្តាធម្មជាតិនេះ ។

លោកបន្តថា អ្វីដែលមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងបន្ត គឺការអនុវត្តនូវផែនការអភិរ ក្សសត្វដំរី រយៈពេល១០ឆ្នាំទៅមុខទៀត ដែលកម្ពុជាបានដាក់ផែនការ ទាំងការ ការពារ និងអភិរក្សទីជ ម្រ ក ការដោះស្រាយជម្លោះរវាងមនុស្ស និងដំរី ហើយនិងការជម្រុញទៅ លើការងារ ការពារ អភិរក្សនៅលើតំបន់ដែលជាទីជម្រកសំខាន់ៗ។ ជាពិសេស គឺការដោះអន្ទាក់ពីតំបន់ការពារធនធម្មជាតិ ដើម្បីកាត់បន្ថយសម្ពាធទៅលើការរស់នៅរបស់សត្វព្រៃ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ ថា ៖ « យើងមានតែសោកស្ដាយ ចំពោះការបាត់បង់សត្វដំរីនេះហើ យបច្ចុប្បន្ននេះ មន្ត្រីជំនាញបាននឹងកំពុងតែយកសំណាករបស់សត្វដំរីស្លាប់ហ្នឹងទៅពិនិត្យមើលឲ្យបា នដឹងច្បាស់ថា តើវាបានស្លាប់ដោយសារអី?»។

អ្នកនាំពាក្យ រូបនេះ បាន បន្តថា ប៉ុន្តែជាបឋមការពិនិត្យមើល ទៅលើជុំវិញសាកសពសត្វដំរីហ្នឹង គឺវាអត់មានរបួសស្នាមនោះទេ ហើយក៏អត់មានការបាញ់ និងក៏អត់មានការជាប់អន្ទាក់ ឬក៏បញ្ហាអីទេ។ អ៊ីចឹងបានជាយើងយក សំណាកហ្នឹងដើម្បីយកទៅពិនិត្យមើល ដើម្បីឲ្យដឹងថា តើការស្លាប់ហ្នឹងឲ្យដឹងថាជាមូលហេ តុ អ្វីឲ្យពិតប្រាកដ។

បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា ថា នៅប្រទេសកម្ពុជា មានសត្វដំរីចន្លោះជាង ៤០០ ទៅ ៦ ០ ០ ក្បាល ដែលកំពុងរស់នៅ ក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងតំបន់ដែនជម្រកព្រៃកែវសីមា ដែលជាកន្លែងដំរីបានស្លាប់នោះ វាគឺជាតំបន់មួយដែលសម្បូរសត្វដំរី នៅភូមិភាគឦសានក្នុងនោះមានខេត្តរតនគិរី មណ្ឌលគិរី ហើយនិង ខាងតំបន់ជួរភ្នំក្រវាញ ព្រមទាំងតំបន់ព្រៃឡង់ផងដែរ សុទ្ធតែជា កន្លែងដែលមានដំរីរស់នៅច្រើន៕ដោយ: ជា សុខនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner