លោក យឹម ស៊ីណន ចេញវីដេអូនិងលិខិតសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក យឹម ស៊ីណន បានចេញវីដេអូ រួមនឹងលិខិត សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក ថ្មីៗកន្លងទៅនេះ។
គួររម្លឹកឱ្យដឹងថា លោក យឹម ស៊ីណន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ក្រោយត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕
ប្រភព៖ Freshnews