រដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេលប្រាំថ្ងៃ ចាប់ ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣ដោយមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ។នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៦ ខែមីនា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្ត ក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៧ខែមេសាដោយមិនបង់ប្រាក់។ក្នុងនោះ៖
១- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង។
២-សម្រាប់សេវាដឹក ជញ្ជូន ប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានី ភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រលប់មករាជ ធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង ។
ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សា តម្លៃដឹក ជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាង មុខនេះ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ៖ ថេត វិចិត្រ ហេង សម្បត្តិ
សូមចូលទៅមើលគោលដៅ និងទីតាំងដូចខាងក្រោម៖



