សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវសុខសន្ដិភាព និងការអភិវឌ្ឍ

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវសុខសន្ដិភាព និងការអភិវឌ្ឍ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឱ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រជាជនជារៀងរហូត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀត ឱ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តទៀត ។

ជាថ្មីម្តងទៀត សម្ដេចក៏បានប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ហើយសម្ដេច ប្ដេជ្ញារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា ដោយមិនឱ្យអ្នកណាម្នាក់មកបំពានបានឡើយ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner