អភិបាលខេត្តពោធិ៍សាត់រំលឹកដល់មន្ត្រីកុំឱ្យមានពាក្យថា ស្តាយក្រោយ វាមិនអាចវិលវិញបានទេ
ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកថា បុគ្កលយើងម្នាក់ត្រូវប្រើប្រាស់ឆន្ទៈ មនសិការបស់ខ្លួន មុនធ្វើសេចក្តី សម្រេច ចិត្ត កុំឱ្យមានពាក្យថាស្តាយក្រោយ ព្រោះវាមិនអាចវិលត្រឡប់មក វិញបាន នោះទេ ហេតុ នេះមុននឹងធ្វើអ្វីនីមួយៗ ត្រូវគិតពិចារណាជាមុនសិនទើប នាំមកនូវភាពជោគជ័យទាំងសង្គមគ្រួសារនិងសង្គមជាតិ ។
ឯកឧត្តម ខូយ រីដា បានក្រើនរំលឹកបែបនេះ នៅក្នុងពិធីជួបសំណេះ សំណាល ជាមួយមន្ត្រីរាជការសាលាស្រុក លោកគ្រូ អ្នកគ្រូទាំងគ្រូបឋម អនុវិទ្យាល័យនិងវិទ្យាល័យទូទាំងស្រុកភ្នំក្រវាញ កាលពីចុងសប្តាហ៍កន្លង ទៅនេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំក្រវាញ ។
ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ លោក គ្រូ អ្នកគ្រូ និងបុគ្គលិអប់រំទូទាំងស្រុកភ្នំក្រវាញ ដែលបានខិតខំប្រឹងប្រែង បំពេញការងារជូនជាតិ ពិសេសក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជា ពលរដ្ឋ គឺជាពុម្ព ជាគ្រូបង្រៀន ដ៏មានសក្តានុពល ក្នុងការបណ្តុះនិងបង្កើន ចំណេះដឹង ចំណេះធ្វើនិងចេះរួមរស់ នៅជាមួយ គ្នាក្រោមដំបូលសុខ សន្តិភាព ដោយបង្កើនបាននូវធនធានមនុស្សដ៏ល្អ ចាត់ទុកជាភ្នែក ជាច្រមុះនិងជាមុខមាត់ របស់រដ្ឋបាលខេត្ត។
តាមរយៈនៃការសំណេះសំណាលនេះឯកឧត្តម សូមមន្ត្រីទាំងអស់ បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងបោះឆ្នោត ជ្រើតាំងតំណាងរាស្ត្រនីតិ កាលទី ៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕
ដោយ៖ ចេង ពុំ