ឃាត់ខ្លួនជនជាតិឡាវ និងវៀតណាម ០២នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជាង ៤០គីឡូក្រាម

ភំ្នពេញ៖ យោង តាមប្រភពព័ត៍មានពី មន្ទីរប្រឆាំង គ្រឿងញៀន នៅថ្ងៃចន្ទ ទី ០៣ ខែមេសា ឆ្នាំ ២០២៣នេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញ មុខសញ្ញា ជួញដូរ គ្រឿងញៀន ឆ្លងដែនចំនួន ០២នាក់ ម្នាក់ជាជនជាតិឡាវ និងម្នាក់ទៀតវៀតណាម ក្រោយ កម្លាំង ជំនាញ ចុះស្រាវជ្រាវ បង្រ្កាប និងឃាត់ខ្លួន ព្រមទាំង រឹបអូសគ្រឿងញៀនជាង ៤០គីឡូក្រាម ដោយយកមកសាកសួរ រហូត បញ្ចប់ នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ។

មន្ទីរ ប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុ ណារ៉ាក់ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាក់ស្ដែង ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលកម្លាំងជំនាញ បាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១. ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ ។
២. ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។ ចាប់យកវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០ គ.ក្រ ៥៣០.៤០ក្រាម, រថយន្ត ១គ្រឿងពណ៌ ស ម៉ាក High Lander ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner