មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៖ ការប្រេះឆារវាងសហរដ្ឋអាមេរិក និងចិនគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អាចរំខានដល់ការវិនិយោគនៅក្រៅប្រទេស ហើយនៅទីបំផុតនាំឱ្យមានការខាតបង់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។

យោងតាមទស្សនវិស័យសេដ្ឋកិច្ចរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃពុធសប្តាហ៍នេះ បានចង្អុលបង្ហាញថា ហានិភ័យនៃការបែងចែករវាងប្រទេសមួយ និងប្រទេសមួយទៀតកំពុងកើនឡើងជាសាកល នៅពេលដែលក្រុមហ៊ុន និងអ្នកបង្កើតគោលនយោបាយ ត្រូវបានតម្រង់ទិសឆ្ពោះទៅរកការផ្លាស់ប្តូរផលិតកម្មក្នុងស្រុក ឬទៅកាន់ប្រទេសដែលគួរឱ្យទុកចិត្ត។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ថែមថា ភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសវិនិយោគ និងប្រទេសទទួលអ្នកវិនិយោគដូចជាសហរដ្ឋអាមេរិក និងចិន បានកាត់បន្ថយការបែងចែកទ្វេភាគីឆ្លងកាត់ព្រំដែន នៃការវិនិយោគផលប័ត្រ និងប្រព័ន្ធធនាគារប្រហែល ១៥ភាគរយ។

IMF បានស្នើថា ទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ត្រូវបានរងផលប៉ះពាល់ ជាពិសេសដោយសារការកាត់បន្ថយលទ្ធភាពទទួលបានការវិនិយោគ ពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ពីព្រោះការថយចុះនៃការបង្កើតដើមទុន និងផលិតភាពទទួលបានពីការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងកាន់តែប្រសើរ។

ទន្ទឹមគ្នា IMF បានសន្និដ្ឋានថា នៅក្នុងពិភពលោកដែលបែកបាក់គ្នា ជាមួយនឹងភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង វិនិយោគិនអាចព្រួយបារម្ភថា សេដ្ឋកិច្ចមិនចូលបក្សសម្ព័ន្ធ នឹងត្រូវបង្ខំឱ្យជ្រើសរើសប្លុកមួយ ឬប្លុកផ្សេងទៀតនាពេលអនាគត ហើយភាពមិនច្បាស់លាស់បែបនេះអាចបង្កើនការខាតបង់ដល់សេដ្ឋកិច្ចពិភពលោក៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner