ព្រឹទ្ធសភា អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិbតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសមាជិក ព្រឹទ្ធ សភា មានវត្តមានចំនួន ៥៨រូប។
អង្គប្រជុំមានរបៀបវារៈតែមួយគឺពិនិត្យហើយឱ្យយោបល់លើ សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។សេចក្តីព្រាងច្បាប់នេះតាក់តែង ឡើងក្នុងគោល បំណង កសាង ខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋាននៃការ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីគ្នា គោរពផលប្រយោជន៍ គ្នាទៅវិញ ទៅមក និងដើម្បីបង្កើនឥតឈប់នូវ ទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ ក្នុងការខិតខំបោះ បង្គោល ព្រំដែន ។
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាកំណត់ត្រាទទួល យកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦ភាគរយ ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន និង ដែលត្រូវ បានប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជានិងឡាវបានចុះ ហត្ថលេខា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលកន្លងទៅ ។
សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ បំផុតមួយ ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការលើ ខ្សែព្រំដែនដែល អាណានិគម បាន បន្សល់ទុកឱ្យ បន្ទាប់ពីប្រទេស ទាំងពីរ ទទួល បានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែននៅសល់ប្រមាណជាង ១៤ ភាគរយទៀត ដែលភាគីទាំងពីរមិនទាន់សម្រេចបាន និងជាឯកសារ គ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមួយ ច្បាស់លាស់ ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន ១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភា បានឡើងមានយោបល់រួចមក ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធាន គណៈកម្មការចម្រុះកិច្ចការព្រំដែន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុ ងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕
ដោយ ៖គ្រី សម្បត្តិ + ប៊ុនហុក