សម្តេចតេជោថ្លែងបារម្ភជុំវិញកត្តាប្រែប្រួលអាកាសធាតុ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបារម្ភជុំវិញភាពប្រែប្រួលអាកាសធាតុ ខណៈការព្យាករណ៍ របស់ក្រុមជំនាញបរទេសបានថ្លែងថាការកើនឡើងកម្តៅផែនដីមានទ្វេដងច្រើនជាងការរំពឹងទុក ដែលប្រការនេះ នឹងបង្កឱ្យពិភពលោកកាន់តែប្រឈមនឹងគ្រោះថ្នាក់ដោយសារមហន្តរាយធម្មជាតិ។

ប្រសាសន៍បង្ហាញក្តីបារម្ភជុំវិញការប្រែប្រួលអាកាសធាតុនេះ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានរំលឹកនូវពុទ្ធទំនាយចាស់បុរាណ ដែលតែងនិយាយអំពីការ «ហែលឆ្លងវាលបី» ក្នុងការប្រៀបធៀបនូវអ្វីដែលកម្ពុជាតាំងពីមុនរហូត បច្ចុប្បន្នបានជួបប្រទះ។

បច្ចុប្បន្នការកើនឡើងកម្តៅផែនដីប្រមាណ១.២អង្សាសេ បាននាំឱ្យពិភពលោកបានប្រឈមនឹងគ្រោះធម្មជាតិជាច្រើន ដូចជាគ្រោះរាំងស្ងួត, គ្រោះលិចលង់ដោយសារករណីទឹកជំនន់, ករណីព្យុះភ្លៀងនាំខ្យល់កន្ត្រាក់ ដែលខុសពីធម្មតា និងករណីខ្លះទៀត ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរងគ្រោះថ្នាក់ តាមបណ្តាប្រទេសមួយចំនួនលើសកលលោក។

ក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្របានថ្លែងរំពឹងថាក្នុងរយៈការ១០ឆ្នាំទៅមុខទៀតនេះ, ពិភពលោកនឹងដើរហួសពីការកំណត់កម្រិតឲ្យមានការកើនឡើងកម្ដៅត្រឹមតែ១.៥ អង្សាសេនោះថែមទៀត។ ក្រុមអ្នកប្រាជ្ញដដែលបានព្យាករណ៍ថា ចាប់ពីឆ្នាំ២០៣០ទៅមុខទៀតនោះ, ផែនដីនឹងបន្តកើនឡើងកម្តៅ១.៥ អង្សាសេបន្ថែមទៀត ដែលនឹងបង្កឱ្យគ្រោះមហន្តរាយដល់ពិភពលោកកាន់តែខ្លាំងឡើយ។

ក្រុមអ្នកប្រាជ្ញវិទ្យសាស្ត្របាននិយាយបង្កាទុកជាមុនថា បើទោះបីជាមនុស្សជាតិបានរុញច្រានឲ្យផែនដី ឆ្ពោះទៅរកភយន្តរាយផ្នែកអាកាសធាតុក្ដី ប៉ុន្តែគេនៅមានពេលវេលាដើម្បីជួយធ្វើឲ្យសីតុណ្ហ ភាពលើភពផែនដី នឹងស្ថិតក្នុងដែនសុវត្ថិភាពបាន…ប៉ុន្តែដើម្បីសម្រេចបាននូវចំណុចចង់បាននេះ គឺគេទាមទារឲ្យមានការខិតខំប្រឹងប្រែងពេញទំហឹងទូទាំងពិភពលោក។

ads banner