ព្រះអគ្គីជ័យកីឡាធ្វើដំណើរពេញមួយជុំរួចរាល់ឆ្លងកាត់បណ្តាប្រទេសអាស៊ាន (Video Inside)

ពិធីដង្ហែព្រះអគ្គីជ័យកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានចប់សព្វគ្រប់ក្នុងប្រទេសឡាវ និងត្រៀមធ្វើដំណើរបន្តវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ពិធីដង្ហែរព្រះអគ្គីជ័យកីឡា ក្នុងក្រុងវៀងច័ន្ទន៍ នៃប្រទេសឡាវ បានបញ្ចប់នៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៣។

យោងតាមគំរោង, ព្រះអគ្គីជ័យកីឡា នឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកស្ទឹងត្រែង ដែលជាប់នឹងប្រទេសឡាវនៅថ្ងៃទី២៧ មេសា។ ព្រះអគ្គីជ័យកីឡា គ្រោងនឹងដង្ហែរពីខេត្តស្ទឹងត្រែង បន្តឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ និងបន្តមកកាន់ខេត្តដទៃទៀត។

ព្រះអគ្គីជ័យកីឡា នឹងគ្រោងធ្វើការដង្ហែរ តាមខេត្តដែលព័ទ្ធជុំវិញបឹងទន្លេសាបថែមទៀត ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ និងបន្តឆ្លងកាត់ខេត្តកំពង់ចាម…ហើយនិងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេម ជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងការរៀបចំប្រកួតជាផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ សម្តេចតេជោបានធ្វើសារសម្លេង មួយប្រាប់ដល់បណ្តាអភិបាលរាជធានីខេត្ត ត្រូវរៀបចំកន្លែងបញ្ចាំង Slide ដើម្បីឱ្យប្រជាពលរដ្ឋមិនអាចចូលទស្សនាបាន អាចឃើញព្រឹត្តិការណ៍ទាំងនេះ ដើម្បីមោទនភាពជាតិខ្មែរ។

ads banner