លោក ត្រាំ ចោទលោក បៃដិន ថា កំពុងដឹកនាំពិភពលោកទៅកាន់គែមនៃសង្គ្រាមលោកលើកទី៣

វ៉ាស៊ីនតោន៖ នៅក្នុងវីដេអូយុទ្ធនាការថ្មីមួយដែលបានចេញផ្សាយបន្ទាប់ពីលោក ចូ បៃដិន បានប្រកាសបន្តឈរឈ្មោះជាផ្លូវការ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់លោក បៃដិន អំពីការដឹកនាំបរាជ័យជាច្រើន រាប់ចាប់តាំងពីការបើកព្រំដែនរវាងអាមេរិក-ម៉ិកស៊ិក ដើម្បីដឹកនាំពិភពលោកទៅកាន់គែមនៃសង្គ្រាមលោកលើកទី៣។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានប្រកាសបន្តឈរឈ្មោះជាផ្លូវការ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ដោយបាននិយាយក្នុងវីដេអូយុទ្ធនាការមួយថា គាត់ត្រូវការពេល៤ឆ្នាំទៀត ដើម្បីបញ្ចប់ការងារ និងស្ដារដួងព្រលឹងអាមេរិក។ ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសនេះ លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា អ្នក (លោក បៃដិន) អាចនឹងក្លាយជាប្រធានាធិបតីអាមេរិកដ៏អាក្រក់បំផុតទាំង៥ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក សម្រាប់អ្វីដែលលោក បៃដិន បានធ្វើចំពោះជាតិរបស់ពួកយើង។

ជាមួយគ្នានេះ លោក ត្រាំ បានលើកឡើងពីអតិផរណាដ៏អាក្រក់បំផុតក្នុងពេលពាក់កណ្តាលសតវត្សន៍ ដែលជាការធ្លាក់ចុះក្នុងរយៈពេល២៤ខែ និងការកើនឡើងតម្លៃប្រេងសាំង, អត្រាគ្មានផ្ទះសម្បែង និងអំពើឧក្រិដ្ឋកម្ម ដែលជាឧទាហរណ៍ស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីដែលមានគ្រោះថ្នាក់ និងបរាជ័យរបស់លោក បៃដិន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner