សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរ ៦នាក់ បានជម្លៀសចេញពីស៊ូដង់ និងកំពុងនៅអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពលរដ្ឋខ្មែរ ៦នាក់ ដែលជានិស្សិតសិក្សានៅប្រទេសស៊ូដង់ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ហើយ កាលពីថ្ងៃទី២៦មេសា ហើយបច្ចុប្បន្ន ពួកគេកំពុងនៅប្រទេសអារ៉ាប៊ីសាអូឌីត។

សម្ដេចតេជោ បានបញ្ជាក់ថា និស្សិតទាំង ៦នាក់នោះ ត្រូវបានជម្លៀសតាមកប៉ាល់មួយ ជាមួយនឹងពលរដ្ឋម៉ាឡេស៊ី ។ សម្ដេចថា៖ ម៉ោង ៩យប់ ដល់អារ៉ាប៊ីសាអ៊ូឌីត ត្រូវនឹងម៉ោង ១យប់នៅកម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ក្នុងការជម្លៀសចេញពីប្រទេសស៊ូដង់ និងបានអរគុណទៅដល់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្ដល់ឲ្យនិស្សិតខ្មែរ ស្នាក់នៅរយៈពេលខ្លីផងដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner