សម្ដេចតេជោ ហ៊ុន សែន ជួយផ្សាយពីកិច្ចប្រជុំតាម zoom របស់ក្រុមជ្រុលនិយមបំផ្លាញជាតិ និងសួរថា តើពួកអ្នកចង់បំផ្លាញកម្ពុជា ដល់ណាទៀត?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជួយផ្សាយពីកិច្ចប្រជុំតាម zoom របស់ក្រុមជ្រុលនិយមបំផ្លាញជាតិ និងសួរថា តើពួកអ្នកចង់បំផ្លាញកម្ពុជា ដល់ណាទៀត? សម្ដេច ក៏បានផ្ដាំទៅក្រុមជ្រុលនិយមបំផ្លាញជាតិថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរបានឡើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះតាមបណ្ដាញសង្គមតេលេក្រាម នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោ បានលើកឡើងដូច្នេះថា ការប្រជុំតាម zoom របស់ពួកក្រុមជ្រុលនិយមបំផ្លាញជាតិ មិនអាចលាក់បាំងបានទេ បើទោះពួកអ្នកនៅក្រៅប្រទេស និងតាំងខ្លួនជាក្រុមស៊ីវិលក៏ដោយ។ សម្ដេចថា ការប្រជុំថ្ងៃទី៣០ មេសា ២០២៣ ខ្ញុំជួយផ្សាយឲ្យពួកអ្នកទៅចុះ។

សម្ដេចតេជោ បានចោទសួរថា៖ តើពួកអ្នកចង់បំផ្លាញកម្ពុជា ដល់ណាទៀត? ពួកអ្នកចង់បានប្រជាធិបតេយ្យ តែប្រឆាំងជាមួយការបោះឆ្នោត និងត្រៀមខ្លួនប្រកាសប្រឆាំងលទ្ធផលបោះឆ្នោត។

សម្ដេចថា ពួកអ្នកជាជនជាតិខ្មែរ រស់នៅបរទេស និងមានសញ្ជាតិបរទេស មិនស្គាល់សេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសនោះឡើយ។ សម្ដេចតេជោ បានបញាក់ថា សូមអ្នកកុំភ្លេចថា បរទេស គ្មានលទ្ធភាពសម្លាប់ខ្មែរ ដូចអ្នកចង់បាននោះឡើយ។ សូមអ្នកកុំភ្លេចថា មនុស្សនៅជាមួយអ្នក ក៏មានមនុស្សរបស់ខ្ញុំដែរ ។

សម្ដេចតេជោ បានរំលឹកថា ពួកអ្នកមកលេងស្រុកលំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថា ជាក្រុមជ្រុលនិយមបំផ្លាញជាតិ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner