កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបករណីបើកល្បែងសុីសងខុសច្បាប់ (ចាក់បាល់តាមអនឡាញ) ឃាត់ខ្លួនមនុស្សចំនួន ៨នាក់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងជំនាញនគរបាលខណ្ឌបានបង្ក្រាបករណីបើកល្បែងសុីសងខុសច្បាប់ (ចាក់បាល់តាមអនឡាញ) នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង១២ និង ៣០នាទី នៅចំនុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ដោយឃាត់ខ្លួនមនុស្សចំនួន ៨នាក់ ប្រុស ២នាក់។
សមត្ថកិច្ចបន្តថា មនុស្សទាំង ៨នាក់ មាន1/ឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំស្នាក់នៅផ្ទះលេខ៣៩៥ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ (ភ្នាក់ងារចាត់ចែង)។ 2/ឈ្មោះអ៊ុក ណារ៉ាភេទស្រីអាយុ៣៨ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ(ភ្ងាក់ងារចាត់ចែង)។ 3/ឈ្មោះធី ធឿនភេទស្រីអាយុ៣១ឆ្នាំស្នាក់នៅផ្ទះជួលភូមិ៣សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ(អ្នកលេង)។ 4/ឈ្មោះថា សុខលិនភេទស្រីអាយុ៣០ឆ្នាំស្នាក់នៅផ្ទះជួលភូមិគ្រោះសង្កាត់ព្រែកភ្នៅខណ្ឌព្រែកព្នៅ(អ្នកលេង)។ 5/ឈ្មោះម៉ាត់ សាលីភេទប្រុសអាយុ៤៥ឆ្នាំស្នាក់នៅផ្ទះលេខ១២៧ផ្លូវជាតិលេខ៥ភូមិ២សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ(អ្នកលេង)។ 6/ឈ្មោះសាមួន សោភណ្ឌភីនីតភេទស្រីអាយុ៣០ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(អ្នកលេង)។ 7/ឈ្មោះសាមួន សោភ័ណ្ឌស្រីពេជ្រភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(អ្នកលេង)។ 8/ឈ្មោះជា ចំបុីភេទស្រីអាយុ៣០ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(អ្នកលេង)។
សម្ភារដកហូតរួមមាន៖ ១/កុំព្យូទ័រLafthopចំនួន៣គ្រឿង, ២/ម៉ូនីទ័រ១៣គ្រឿង, ៣/ម៉ាស៊ីនសុីវយ៉ូ១០គ្រឿង, ៤/ម៉ៅចនួន១០, ៥/ទូរទួស្សន៍ចំនួន៤គ្រឿង។ ដោយឡែកទីតាំងត្រូវបានបិតទ្វារបណ្តោះអាសន្ន។
ចំពោះមុខ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕ ដោយ ប៊ុនធី និង ភារ៉ា