ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងែនេះស្រុតចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ ព្រោះអ្នកអាចមានហានិភ័យខ្ពស់ក្នុងការបង្កើតកំហុស។ ​ប្រសិនបើអាច អ្នកគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ កុំទាន់ចាប់យកការងារសំខាន់ ឬមុខរបរថ្មី ព្រោះលោកអ្នកអាចចំណាយពេល និងដើមទុនឥតប្រយោជន៍។ ក្រៅពីនេះ វាល្អប្រសើរប្រសិនបើអ្នករក្សាការងារ និងកំរិតរបស់អាជីវកម្មរបស់អ្នកអោយនៅ ដដែលសិន ហើយរងចាំពេលវេលាល្អប្រសើរជាងនេះនៅថ្ងៃក្រោយ។ ដោយឡែក សូមរក្សា គម្លាតពីមនុស្សឆ្នំាម្សាញ់ ទំនាក់ទំនងរបស់លោកអ្នកមិនល្អនោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងដែលមិននឹកស្មានដល់ ពិសេសលើតំណែងការងារក្នុងរង្វង់ការងាររដ្ឋ។ ​ ចំណែកមុខរបរ ការងារតូចធំ នឹងទទួលបាលជោគជ័យ និងផលលាភជាទីគាប់ចិត្ត។ កាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមិត្តរួមការងារ ពីព្រោះថ្ងៃនេះលោកអ្នកអាចស្នើអ្វីក៏បានឥតមានជំទាស់ ឬផលរំខានឡើយ។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការប្រាស្រ័យទាក់ទងជាមួយនឹងថ្នាក់លើ ហេតុនេះចូរ ព្យាយាមឆក់យកឳកាសនេះដើម្បីជាប្រយោជន៍អាជីពរបស់អ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ពេលវេលាសំណាងរបស់អ្នកមានពេញមួយថ្ងៃ ប៉ុន្តែវាទាក់ទងនឹងទង្វើនៃការឆ្លើយតបរបស់អ្នកផងដែរ។ សូមកុំចាប់យកការងារច្រើនក្នុងពេលតែមួយ នោះមិនបានលទ្ធផលទេ គួរជ្រើសរើសមួយដែលអ្នកពេញចិត្តជាងគេ។ ក្រៅពីនេះ លោកអ្នកអាចស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួនបាន ដូច្នេះសូមស្វែងរកជំនួយ សម្រាប់ការលំបាក ឬកិច្ចពិភាក្សាទាក់ទងនឹងការងាររបស់អ្នក។ វានឹងប្រសើរណាស់ ប្រសិន បើអ្នកមិនដាក់អាជីវកម្ម និងការងាររបស់អ្នកក្នុងសភាពមិនខច្បាស់លាស់។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងមានភាពរីកចម្រើន និងប្រកបសុខដោយសុវត្ថិភាព។ លោកអ្នកនឹងទទួលបានអារម្មណ៍សុខដុមរមនា យ៉ាងពេញលេញ។ ប្រសិនបើអ្នកខ្វះទំនុកចិត្តសម្រាប់អនាគត ចូរគ្រប់គ្រងឳកាសពង្រឹងជំហរជាមុន។​ កុំដើរចេញពីសង្គម ចូរធ្វើទំនាក់ទំនងឲ្យបានច្រើន។ ប្រកាន់ខ្ជាប់នូវទំលាប់របស់អ្នក ដើម្បីឲ្យអារម្មណ៍ល្អជានិច្ច។ ក្រៅពីនេះ ប្រហែលជាវាកាន់តែមាន ប្រយោជន៍បំផុត ប្រសិនបើអ្នកមិនចំណាយពេលលើករណីដែលមិនសំខាន់ ពីព្រោះនៅ រវាងពេលថ្ងៃនេះអ្នកប្រហែលជាខ្វះខាតពេលច្រើន សម្រាប់ការបំពេញការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង។​ ចូរព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាព ពិសេសគួរបង្កើតក្រុមការងារ។  កុំព្យាយាមផ្លាស់ប្តូរមិត្តរួមព្រលឹងរបស់អ្នក ប៉ុន្តែគួរសង្កេតមើលទង្វើរបស់ខ្លួនចំពោះដៃគូទើបត្រឹមត្រូវ។ លោកអ្នកអាចនឹងមានសំណាង  និងឳកាស ជាច្រើនសម្រាប់ការងារ និងជាពិសេសគឺអាជីវកម្មតែម្តត។ ស្របនឹងអំណោយផលល្អ ប្រសើរនៅក្នុងពេលនេះ សូមលោកអ្នករក្សាទំនាក់ទំនងល្អរវាងមនុស្សនៅក្នុងក្រុម និងធ្វើ យ៉ាងណាគោរពព្រំដែនរបស់អ្នក និងមនុស្សនៅក្នុងក្រុមការងារ ឬដៃគូ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបររកស៊ីហាក់មិនសមប្រកបដូចការប៉ងនោះទេ ប៉ុន្តែសូមអ្នកកុំបាក់ទឹកចិត្ត ប្រសិនបើអ្វីដែលកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា។ លោកអ្នកគួរគិតគូររកច្រកថ្មី សំលឹងមើលបញ្ហា និងដោះស្រាយដោយភាពឆ្លាតវៃ។ អ្នកអាចទទួលគំនិតយោបល់នានាបាន តែត្រូវគិតគូរឲ្យបានវែងឆ្ងាយ។ ទន្ទឹមនឹងនេះ ថ្ងៃ​នេះ ក៏មិនមែនពេលវេលាល្អសម្រាប់ការប្រើប្រាស់លុយកាក់ និងផ្ទេរផ្ទូរហិរញ្ញវត្ថុនេះដែរ អស្ថេរ ភាពមានច្រើនជាងផលល្អ។ ហេតុនេះសូមកុំទាន់ធ្វើការសម្រេចចិត្តលើរឿងសំខាន់ ក្រែង មានការខាតបង់ ម្យ៉ាងអ្នករំពឹងថាត្រូវការលុយកាក់បន្ថែមឆាប់ៗនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទំនុកចិត្តលើខ្លួនណាស់​ ហើយនេះជាហេតុផល ដែលជួយអ្នកឲ្យសម្រេចបានផ្លែផ្កាក្នុងមុខរបរ និងការងារ។ អ្នកអាចមានលទ្ធភាព ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់បាន។ ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម ពីព្រោះឳកាសបែបនោះមិនងាយមាននោះទេ។ 

 លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការដោះស្រាយបញ្ហាចាស់ថ្មី ដូច្នេះសូមមាន ភាពរហ័សរហួន ហើយធ្វើយ៉ាងណាកុំបោះបង់ឳកាសល្អនេះ។ ពាក្យសំដី អាកប្បកិរិយា របស់អ្នកទទួលបានការកោតសរសើរ និងគាំទ្រណាស់ ដូច្នេះគ្មានអ្វីដែលគួរអោយបារម្ភ នោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ។ សូមអ្នកជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ ចូរមាន ការប្រុងប្រយ័ត្នអោយបានច្រើនបំផុត។ ក្រៅពីនេះ ក្នុងពេលនេះជាពេលដែលមាន អំណោយផលល្អសម្រាប់ការសាកល្បង ធ្វើដំណើរផ្សងព្រេងជាមួយនឹងករណីអាជីវកម្ម ផ្សេងៗ។ ដោយឡែក សូមលោកអ្នកគ្រប់គ្រងការគិត និងរបៀបនៃការទទួលយកពត៌មានពី ខាងក្រៅ មិនដូច្នោះទេ ភាពស្មុគ្រសា្មញនឹងមានច្រើនដល់ការងារមិនខានទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែរ។ អ្នកនឹងទទួលបានដំណឹងល្អ ចូរត្រៀមទទួលទទួលយកវាចុះ។ ថ្ងៃនេះបើអ្នកគិតចង់ធ្វើអ្វីហើយ ចូរកុំឈប់កណ្តាលផ្លូវ ដើរទៅមុខ ទោះបីជួបផលរំខានអ្វីក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។ រក្សាខ្លួន និងគំនិតប្រាជ្ញា កុំចំណាយលើការងារឥតប្រយោជន៍។ ដោយឡែក ថ្ងៃនេះនឹងមានអំណោយ ផលល្អប្រសើរសម្រាប់លោកអ្នកមាននាទីជាអ្នកគ្រប់គ្រង ពីព្រោះមនុស្សនៅក្រោមបង្គាប់ នឹងធ្វើអោយការងាររបស់អ្នកមានភាពចម្រើនរុងរឿង ក្រៅពីនេះភាពស្មោះត្រង់មានពេញ បរិបូណ៍។ ដោយឡេក សូមលោកអ្នកចំណាយពេលវេលាអោយមានប្រសិទ្ធភាព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីរបស់អ្នកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗ ដែលចូលក្នុងជីវិតអ្នកក្នុងពេលនេះ។ ចូរដើរឆ្ពោះទៅរកគោលដៅ ដែលអ្នកបានដៅទុក ពីព្រោះការងារនោះ ជាការងារដែលអាចទទួលផលយ៉ាងច្រើន។ ទោះយ៉ាងណាកុំទុកចិត្តនឹងអារម្មណ៍ខ្លួនជ្រុលហួសពេក ការពិភាក្សាផ្តោះប្តូរគំនិតយោបល់ជាគន្លឹះនៃជោគជ័យ។ ថ្ងៃនេះអ្នកនឹងយកឈ្នះមនុស្សដែលតែងប៉ងរំខានអាជីពការងាររបស់អ្នក នឹងគ្មានហេតុផលណាមួយមកធ្វើអោយអ្នកពិបាកនោះទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ។ សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ជានិច្ច ដែលនោះជាវិធីសាស្រ្តទទួលបានផលចំណេញ និងមានអ្នកគាំទ្រ។  គួរស្ងប់ស្ងៀម​ ហើយចាំសង្កេតបញ្ហា ព្រមទាំងដោះស្រាយតាមលទ្ធភាព។ ក្នុងជីវិតផ្ទាល់ខ្លួន ស្ថានភាពមានភាពតានតឹង ប៉ុន្តែមិនសំខាន់ទេ លោកអ្នកអាចមានលទ្ធភាពពេញលេញដោះស្រាយបញ្ហាបាន។ ក្រៅពីនេះ ថ្ងៃនេះអ្នកមានទំងន់ ការ ងារច្រើនបន្តិច ដូច្នេះវានឹងមានផលល្អប្រសិនបើអ្នក បែងចែកការងារ ឬកំណត់ការងារ ដែលសក្តិសមនឹងអ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យយ៉ាងប្រសើរ។ អ្នកអាចទទួលបានអារម្មណ៍ខកចិត្តចំពោះគោលដៅ និងកិច្ចការដែលបានធ្វើ ប៉ុន្តែកុំបាក់ទឹកចិត្ត ព្រោះនេះជាស្ថានភាពបណ្តោះអាសន្ន។ អ្នកអាចកែប្រែស្ថានភាពពីអាក្រក់ទៅជាល្អបានដោយអាកប្បកិរិយាទន់ភ្លន់ជាមួយមនុស្សថ្នាក់លើ។ ហិរញ្ញវត្ថុរបស់អ្នកអាចស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ​ដូច្នេះចូរគិតគូរមុនចំណាយ។ ដោយឡែក លោកអ្នកអាចការពារទស្សនៈយោបល់របស់អ្នកបានល្អ ប្រសើរណាស់ សម្រាប់រាល់ការប្រជុំពិភាក្សានានា។

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ រោង មមី វក រកា រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner