យោធាកូឡុំប៊ីប្រើឧបករណ៍សង្គ្រោះកុមារបាត់ខ្លួន ក្នុងព្រៃ
បូកាតា៖ យោធាប្រទេសកូឡុំប៊ីដាក់ឱ្យប្រើឧបករណ៍សង្គ្រោះកុមារ ដែលបាត់ខ្លួនក្នុងព្រៃ។
កងកម្លាំងយោធាកូឡុំប៊ីបានបញ្ចេញឧបករណ៍សង្គ្រោះសម្រាប់កុមារជនជាតិដើមភាគតិចបួននាក់ ដែលបានបាត់ខ្លួនក្នុងព្រៃបន្ទាប់ពីធ្លាក់យន្តហោះ។

ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក ទាហានបានបើកឧបករណ៍ជាង ១០០នៅ ‘ចំណុចយុទ្ធសាស្ត្រ’ ដោយសង្ឃឹមថា ក្មេងៗអាចរកឃើញពួកគេ។
ប្រធានាធិបតីកូឡុំប៊ី ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានដកការអះអាងរបស់គាត់ថា កុមារជនជាតិដើមភាគតិច ៤នាក់បានបាត់ខ្លួនអស់រយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីការធ្លាក់យន្តហោះនៅ Amazon ត្រូវបានរកឃើញនៅរស់។
ដោយសរសេរនៅលើ Twitter លោក ប៉េត្រូ បាននិយាយថា គាត់បានលុប Tweet របស់លោកតាំងពីយប់ថ្ងៃពុធ ដែលគាត់បានប្រកាសពីការជួយសង្គ្រោះកុមារទាំងបួននាក់ រួមទាំងទារកអាយុ ១១ ខែផងដែរ។

លោកបាននិយាយថា “ខ្ញុំមានការសោកស្តាយចំពោះអ្វីដែលបានកើតឡើង។ កងកម្លាំងយោធា និងសហគមន៍ជនជាតិដើមភាគតិចនឹងបន្តស្វែងរកដោយមិនចេះនឿយហត់ ដើម្បីផ្តល់ឱ្យប្រទេសនូវព័ត៌មានដែលខ្លួនកំពុងរង់ចាំ” ។
ទាហានជាង ១០០ នាក់ត្រូវបានដាក់ពង្រាយជាមួយសត្វសុខនហិតខ្លិន ដើម្បីស្វែងរកអនីតិជនបានធ្វើដំណើរក្នុងយន្តហោះ ដែលបានធ្លាក់ កាលពីថ្ងៃទី ១ ខែឧសភា។ ហេតុការណ៍នោះបានបណ្តាលឱ្យមនុស្សពេញវ័យ ៣ នាក់រួមទាំងអ្នកបើកបរ និងម្តាយរបស់កុមារ បានស្លាប់ភ្លាមៗ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត