នាយករដ្ឋមន្រ្តីអ៊ីតាលីចុះទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់រងគ្រោះទឹកជំនន់

រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ចចជៀ មេឡូនី នៅថ្ងៃទី២១ ខែឧសភា បានចុះទស្សនកិច្ចដោយផ្ទាល់ទៅកាន់ផ្ទះប្រជាជនលិចទឹក ដែលស្ថិតនៅភាគឦសានប្រទេសអ៊ីតាលី ក្រោយវិលត្រលប់ពីកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន។

គ្រោះទឹកជំនន់ភ្លាមៗដែលបង្កឡើងពីការធ្លាក់ភ្លៀងខ្លាំងនៅក្នុងប្រទេសអ៊ីតាលី បានបណ្តាលអោយមនុស្ស១៤នាក់បានស្លាប់។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ចចជៀ មេឡូនី បានចុះទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់រងគ្រោះ និងជួបជាមួយប្រជាជន និងអ្នកស្ម័គ្រចិត្ត។ នាឱកាសនោះដែរ លោក មេឡូនី បានប្រាប់អ្នកយកព័ត៌មានថា អ្នកស័្មគ្រចិត្តកំពុងធ្វើការងារដ៏អស្ចារ្យ តាមរយៈការផ្តល់អាហារដល់ជនអនាថា ដែលរងគ្រោះទឹកជំនន់។

លោកស្រី មេឡូនី ត្រូវបានគេរំពឹងថា នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារទី២៣ ខែឧសភា ដើម្បីពិភាក្សាពីការបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់សម្រាប់តំបន់រងគ្រោះទឹកជំនន់។ បើតាមអាជ្ញាធរក្នុងតំបន់ មនុស្ស៣៦,០០០នាក់ដែលភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរនៅតំបន់ Emilia Romagna កាលពីដើមសប្តាហ៍នេះ ឥឡូវមនុស្សប្រហែល១០,០០០នាក់ ឬច្រើនជាងនេះអាចវិលត្រឡប់មកផ្ទះវិញបានហើយ។

វិបត្តិអាកាសធាតុដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល៦ខែ ត្រឹមពេលតែ៣៦ម៉ោងកន្លងមកនេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងបានវាយប្រហារកសិករយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ដែលដាំដុះគ្រាប់ធញ្ញជាតិ ក៏ដូចជាផ្លែឈើ។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ភ្លៀងបានឈប់ធ្លាក់នៅកន្លែងភាគច្រើន ទោះបីជាការជូនដំណឹងអំពីអាកាសធាតុក្រហម ត្រូវបានពន្យារពេលរហូតដល់ថ្ងៃចន្ទដើមសប្តាហ៍នេះក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner