សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល នឹងផ្តល់ការឧបត្ថម្ភបន្ថែមទៀត ដល់កម្មការិនីទាំងអស់ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ ២ឆ្នំា

ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងផ្តល់ការឧបត្ថម្ភបន្ថែមទៀត ដល់កម្មការិនីទាំងអស់ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។

សម្តេចតេជោ ក៏បានប្រកាសក្របខណ្ឌគោលនយោបាយចំពោះកម្មការិនីមានផ្ទៃពោះថា បច្ចុប្បន្ន រាជរដ្ឋាភិបាល មានកម្មវិធីមួយដែលកំពុងអនុវត្តដោយក្រសួងសង្គមកិច្ច ដែលមកដល់ពេលនេះ មានស្រ្ដីចំនួនជិត៥សែនគ្រួសារ ដោយបានប្រើថវិកាអស់ចំនួន ១៥០០០ លានដុល្លាររួចហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយស្ត្រីជាមួយកម្មការិនីមានផ្ទៃពោះនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធចំពោះការអនុវត្តដូចគ្នា ចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner