ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែវាមិនទាន់ដល់ពេលឲ្យអ្នកបង្អង់ល្បឿននោះទេ។ សូមព្យាយាមបញ្ចប់ការងារឲ្យបានលឿន កុំរំពឹងអ្នកដទៃ និងកុំទុករហូតដល់ថ្ងៃស្អែក។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម គឺអាចធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបានមិនជំទាស់ទេ ប៉ុន្តែលោកអ្នកត្រូវតែពឹងផ្អែកលើគម្រោងផែនការជាក់ស្តែង ប្រកបដោយពត៌មានលំអិត។ សូមជៀសឲ្យបានពីរឿងរ៉ាវរំខាននានា ប្រសិនបើអ្នកជួបនឹងភាពយល់ច្រលំ សូមព្យាយាមពន្យល់ឲ្យបានល្អ កុំទុកជាមន្ទិលដល់ថ្ងៃក្រោយ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។ ដាច់ខាតមិនឲ្យថយពីផ្លូវដែលអ្នកបានរៀបចំនោះទេ។ អ្នកអាចសម្រេចបានផលខ្ពស់ ប្រសិនបើអ្នកបង្ហាញការតស៊ូ និងមិនខ្ជិលច្រអូស។ លោកអ្នកអាចជួបប្រទះនូវភាពអសកម្ម ដូចជាការគិតគូរយឺត។ កុំព្យាយាមភ្ជាប់ការស្រមៃនឹងរឿងមិនបានការ ឬសំដីបង្អាក់ រំខានរបស់អ្នកដទៃ។ ប្រសិនបើអ្នកជាប់គាំងសូមសំលឹងមើលបទពិសោធន៍របស់ខ្លួន ឬសុំយោបល់ពីមនុស្សដែលជឿទុកចិត្តទើបជាការល្អប្រសើរ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់អោយមានច្រើន ហើយ រងចាំពេលវេលាប្រសើរនៅថ្ងៃខាងមុខ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការរបស់អ្នកក្នុងពេលនេះផ្សាភ្ជាប់នឹងការអត់ធ្មត់ និងខំប្រែងរបស់អ្នក។ អ្នកអាចជួបប្រទះនឹងរឿងរ៉ាវរំខានចិត្តច្រើន រួមទាំងរឿងរ៉ាវដែលមិនសមហេតុផលសោះតែម្តង ហេតុដូច្នេះសូមព្យាយាមដើរចេញពីបញ្ហា ស្តាប់ ហើយបំភ្លេចចោលទើបអ្នកអាចបញ្ជៀសពីភាពអសកម្មបាន។ ក្នុងនោះសូមជ្រើសរើសការងារសំខាន់ដើម្បីអនុវត្តតាំងពីព្រឹក ហើយកុំធ្វើឲ្យថ្នាក់លើរបស់អ្នករំខានចិត្ត។ អ្នកប្រហែលជាត្រូវរងចាំដំណឹង ឬលទ្ធផលនៃការងារបន្ថែម ប៉ុន្តែសូមកុំបោះបង់ការតាំងចិត្ត ពីព្រោះការខិតខំប្រឹងប្រែងរបស់ អ្នកនឹងទទួលបានភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដូច្នេះសូមព្យាយាមទាញយកផលប្រយោជន៍អតិបរមាពីស្ថានភាពនេះ។ ដោយឡែក សូមកាត់បន្ថយមហិច្ឆតាក្នុងការងារបន្តិច រក្សាអ្វីៗឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានស្រួល។ អ្នកនៅតែមានពេលវេលាច្រើនដើម្បីអនុវត្តន៍ផែនការ ដូច្នេះមិនគួរធ្វើខ្លួនឲ្យមមាញឹកខ្លាំងពេកនោះទេ។ លោកអ្នកទទួលបាននូវគំនិត និងការសម្រេចចិត្តជាក់ស្តែង។ ក្នុងនោះដែរ ប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយគង់នឹងបានសម្រេច ហេតុនេះសូមកុំបោះបង់គោលដៅ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទទួលបានអំណោយផលសម្រាប់កិច្ចការទាំងឡាយ គិតចាប់ពីប្រតិបត្តិការតូចតាច រហូតដល់ការងារធំដុំបំផុត ដូច្នេះអ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នក។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួន។ ប្រហែលជាអ្នកគួរតែធ្វើតាមដំបូន្មានរបស់មិត្តរួមការងារតិចតួច ហើយជឿលើវិចារណញាណរបស់ខ្លួនឯងឲ្យបានច្រើន បើសិនជាអាចធ្វើបានអ្វីៗនឹងប្រសើរឡើងភា្លមៗ។ លើសពីនេះ សូមកុំមានការព្រួយបារម្ភក្នុងការចូលរួមការពិភាក្សាចរចា ពីព្រោះអ្នកអាចការពារ ទស្សនៈយោបល់របស់ខ្លួន និងធ្វើអោយអ្នកដទៃគាំទ្រអ្នកបានយ៉ាងល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកហាក់ស្ថិតនៅចន្លោះកណ្តាល ដែលពិបាកក្នុងការសម្រេចចិត្ត ឬអនុវត្តការងារដោយសេរីណាស់។ ទាំងនេះមិនមែនមានន័យថាការងាររបស់អ្នកនឹងជួបផលលំបាកនោះទេ គឺលោកអ្នកត្រូវចេះបែងចែក ហើយកំណត់យកអាទិភាព ឬដំណើរការវែងឆ្ងាយ។ អ្នកអាចទទួលបានប្រាក់ចំណេញកាន់តែច្រើន ប្រសិនបើអ្នកជ្រើសរើសវិធីសាស្រ្តវែងឆ្ងាយ។ ក្នុងនោះការបោះបង់គម្រោងការអនាគតព្រោះការផ្តល់ ជូនត្រឹមរយៈពេលខ្លី។ ប្រការសំខាន់នៅពេលនេះគឺខិតខំប្រឹងប្រែង និងមានទំនួលខុសត្រូវ ខ្ពស់ចំពោះការងារតូចធំរបស់អ្នកជានិច្ច នោះផលនឹងទទួលបានតបស្នងមកវិញ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានការគិតយ៉ាងទូលំទូលាយ ហេតុនេះរាល់ហេតុការណ៍អវិជ្ជមានទាំងឡាយមិនអាចរំខានដល់ការងារ និងដំណើរជីវិតរបស់អ្នកបានទេ។ អ្នកអាចធ្វើជាអ្នកដឹកនាំក្រុមការងារ ឬបង្កើតកិច្ចពិភាក្សាយ៉ាងសកម្ម ប្រកបដោយភាពជោគជ័យ។ ដោយឡែក សូមក្រោកពីព្រលឹមធ្វើកិច្ចការដែលអ្នកប៉ងប្រាថ្នា ហើយកុំមានការខ្លាចរអានឹងការសុបិន្តដែលអ្នកធ្លាប់គិតថាមិនអាចទៅរួចក៏ដោយ។ ក្រៅពីនេះ លោកអ្នកអាចមើលឃើញ និងកំណត់ភាពជាក់ស្តែងក្នុងជីវិតបានល្អ។ ប៉ុន្តែបើទោះបី ជាយ៉ាងនេះក្តី សូមលោកអ្នកកុំជឿទុកចិត្តងាយស្រួល ហើយក៏មិនគួរមើលងាយស្ថានការ ណ៍នោះដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់ការពិភាក្សា ផ្តោះប្តូរយោបល់ចំពោះការងារធំតូចនានា។ ក្នុងនោះការខិតខំប្រឹងប្រែងរបស់អ្នកកំពុងហុចផលល្អហើយ អ្នកអាចនឹងត្រូវការការតម្លើងប្រាក់ខែ ការផ្លាសប្តូរស្ថានភាពការងារកាន់តែប្រសើរ ឬការតម្លើងឋាន។ ចំពោះបញ្ហានៅក្នុងពេលនេះអាចនឹងកើតឡើង ហើយអ្នកក៏មិនអាចបញ្ឈប់វាដោយងាយស្រួលទេ ដូច្នេះបើអាចគួរបណ្តោយតាមពេលវេលា ឬដើរចេញពីបញ្ហាទាំងនោះ។ ការនិយាយស្តី ចរចា គ្មានប្រយោជន៍អ្វីបន្តិចនោះទេ។ ក្រៅពីនេះ សូមជ្រើសរើសមនុស្សដើម្បីធ្វើទំនាក់ទំនង ឬកំណត់ការទាក់ទងនានាអោយនៅក្នុងកំរិតតូច ចង្អៀត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានារបស់អ្នកមានសកម្មភាពរស់រវើកល្អប្រសើរណាស់។ ប៉ុន្តែអ្នកហាក់ទទួលឥទ្ធិពលពីខាងក្រៅច្រើន ដែលអាចរំខានដល់អារម្មណ៍ និងការសម្រេចចិត្តអនុវត្តការងារ។ ក្រោពីនេះ សូមកុំបោះបង់ភាពសុទិដ្ឋិនិយម និងទំនុកចិត្តលើការងារខ្លួនឯង។ រក្សាអាកប្បកិរិយាវិជ្ជមាន និងរួមចំណែកក្នុងសកម្មភាពនានា ដើម្បីបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ក្រៅពីនេះ សូមព្យាយាមស្វែងរកពត៌មានលំអិតផ្សេងៗលើការងារដើម្បីអាចបោះជំហានបានត្រឹមត្រូវ និងងាយស្រួល។ ក្រៅពីនេះ លោកអ្នក នឹងអាចយល់ដឹង និងធ្វើការដោះស្រាយភាពរឹងស្ទះបានដោយសន្តិវិធី។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អដើម្បីស្វែងរកការងារថ្មីនោះទេ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយអ្នកគ្រប់គ្រង ហើយអ្នកប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែផង។ ហោរាសាស្រ្តអាជីព ធានាផ្តល់ជូនលោកអ្នកនូវការបញ្ចប់ការងារដោយជោគជ័យ ប្រសិនបើអ្នករកឃើញឳកាសនានា ហើយចេះគ្រប់គ្រងមិនឲ្យរំខានដោយរឿងមិនចាំបាច់។ កុំបណ្តោយឲ្យអ្វីៗប្រែក្រឡាស់បានឡើយ សូមព្យាយាមបង្កើនទិន្នផលការងារ។ ផ្ទុយពីចំណុចខាងលើ ប្រហែលជាអ្នក គួរ កុំទាន់ធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សថ្មីៗនៅពេលនេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ឬស្វែងរកកិច្ចកាងារថ្មីនោះទេ ពីព្រោះបញ្ហានៅខាងក្រៅច្រើន ដែលងាយឲ្យអ្នករងផលប៉ះពាល់។ ប្រសិនបើអ្នកជាប់ពាក់ព័ទ្ធនឹងបំណុល គួរតែរកវិធីសាស្រ្ត និងលទ្ធភាពសងបំណុលទាំងនោះឲ្យបានចប់ស្រេចបាច់។ ទន្ទឹមនឹងនោះ បញ្ហាផ្នែកសម្ភារៈអាចនឹងរារាំងអ្នកមិនឲ្យផ្តោតអារម្មណ៍លើការងារឲ្យសម្រេចផលល្អនោះទេ ដូច្នេះសូមចេះបែងចែក ហើយគិតគូរពីផលប្រយោជន៍ធំនៅថ្ងៃអនាគត។ ដោយឡែក សូមរក្សាគំលាតពីការជួបជុំ ការប្រជុំពិភាក្សា និងការសម្រេចចិត្តនានា ពីព្រោះភាពស្មុគ្រស្មាញ និងករណីអវិជ្ជមានកំពុងកើនឡើង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមរកពេលវេលាដើម្បីទាក់ទងជាមួយអាជ្ញាធរ នោះអ្នកនឹងអាចស្វែងយល់បញ្ហាជាច្រើនបាន។ ប៉ុន្តែត្រូវមានភាពគួរសមបំផុត។ ថ្ងៃនេះមិនគួរមានមតិរិះគន់ ឬការប្រើប្រាស់អារម្មណ៍ដែលមិនចាំបាច់នោះទេ។ សូមលោកអ្នកកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅទីចុងម៉ោងធ្វើការនេះ ស្ថានភាពតានតឹងទាំងឡាយនឹងរសាយទៅវិញទំាងអស់ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពស្ងប់ស្ងាត់ និងលទ្ធភាពបំពេញការងារក្រោមការទទួលខុសត្រូវ នោះនឹងបានផលច្រើន។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ រោង មមី កុរ រាសីឡើងខ្ពស់ត្រដែត។