ប្រមុខការពារជាតិជប៉ុន-សហរដ្ឋអាមេរិកនឹងជួបគ្នានៅទីក្រុងតូក្យូ នាសប្តាហ៍ក្រោយ

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហាម៉ាដា យ៉ាស៊ូកាហ្ស៊ូ បាននិយាយថា រូបលោកនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន នៅក្នុងទីក្រុងតូក្យូ នាសប្តាហ៍ក្រោយនេះ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ហាម៉ាដា យ៉ាស៊ូកាហ្ស៊ូ បាននិយាយនៅក្នុងថ្ងៃសុក្រនេះថា កិច្ចប្រជុំរវាងលោកជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះ។

លោកបន្តថា ប្រមុខការពារជាតិប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីវិធានការជាក់ស្តែង ដើម្បីពង្រឹងការរារាំង និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន និងសហរដ្ឋអាមេរិក។

លោកបន្ថែមថា ប្រមុខការពារជាតិទាំងពីរក៏នឹងរៀបចំកិច្ចពិភាក្សាលម្អិតទៅលើបញ្ហាមួយចំនួនទៀត ដែលមាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ “ពីរបូកពីរ” របស់ប្រមុខការទូត និងការពារជាតិរបស់ប្រទេសទាំងពីរនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែមករាកន្លងទៅផងដែរ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន ទៅកាន់ប្រទេសជប៉ុននាសប្តាហ៍ក្រោយនេះ នឹងក្លាយជាលើកដំបូងរបស់គាត់ចាប់តាំងពីខែមីនា ឆ្នាំ២០២១៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner