ជនសង្ស័យ១៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរ បាល ជាតិ ឱ្យ ដឹងថា ជនសង្ស័យចំនួន១៧នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ច ជំនាញ ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ (ស្រី ២នាក់)។ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់ (ស្រី ១នាក់)។ និងប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២៧,៤៩ក្រាម និង២២កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ៩អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ១អង្គភាព ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner