ជនសង្ស័យ ៧០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៧ ខែឧសភា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៧០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៩៥៣ករណី ឃាត់មនុស្ស៧,០៧៧នាក់ (ស្រី៤៤៥នាក់)៕ ដោយភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner