រុស្ស៊ីព្រមានថា លោកខាងលិចកំពុងប្រលែងភ្លើង ជុំវិញការបញ្ជូនយន្តហោះ F-16 ទៅឱ្យអ៊ុយក្រែន

មូស្គូ៖ ប្រទេសរុស្ស៊ីបានប្រកាសព្រមានចំៗថា បណ្តាប្រទេសលោកខាងលិចបាននិងកំពុងប្រលែងជាមួយភ្លើង ពាក់ព័ន្ធនឹងការសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង F-16 ទៅឱ្យប្រទេសអ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានព្រមាននៅថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ប្រទេសលោកខាងលិចបាននិងកំពុងប្រលែងជាមួយភ្លើង តាមរយៈការយល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ហើយបានការសម្រេចចិត្តបែបនេះថា ជា “ការកើនឡើងភាពតានតឹងដែលមិនអាចទទួលយកបាននៅក្នុងជម្លោះ។

នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រមុខការទូតរុស្ស៊ីរូបនេះ បានអះអាងយ៉ាងដូច្នេះថា ប្រទេសលោកខាងលិចបាននិងកំពុងប្រលែងជាមួយភ្លើង ដោយខ្វះការពិចារណា ហើយថែមទាំងបានរិះគន់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប ក្នុងការធ្វើឱ្យរុស្ស៊ីចុះខ្សោយឥទ្ធិពលនៅលើឆាកអន្តរជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner