ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំង ពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាពរបស់គណបក្ស ប្រជាជនកម្ពុជា

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ ៖ តាមរយៈវីដេអូខ្លីដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេន ជានាយករដ្ឋមន្ដ្រី នៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានា នូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់ថា ចរន្តប្រឆាំងមិន សំដៅដល់ បក្សប្រឆាំងនោះទេ ចរន្តប្រឆាំងសំដៅដល់ការមិនសប្បាយចិត្ត របស់ បងប្អូនប្រជាពលរដ្ឋ ដូច្នេះយើងត្រូវពង្រីកនូវចរន្តគាំទ្រ តាមរយៈការរំលេច អ្វី ដែលយើងខិតខំធ្វើដើម្បីពួកគាត់ ធ្វើឱ្យគាត់មានភាពកក់ក្តៅចិត្ត ហើយកាត់បន្ថយការមិនសប្បាយចិត្ត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា “កាត់ បន្ថយចរន្តប្រឆាំង ពាក្យថា ចរន្តប្រឆាំងមិនមែនបក្សប្រឆាំងទេ បើសិន ជាចរន្តប្រឆាំង ចរន្តមិនសប្បាយចិត្តជាមួយគណបក្សប្រជាជនកម្ពុជាទាប បក្សប្រឆាំងប៉ុន្មានក៏រកសំឡេងមិនបានដែរ។ តែបើចរន្តប្រឆាំងខ្លាំង ជួន កាលមិនបាច់មានគណបក្សនយោបាយផង ប្រទេសខ្លះរលំដោយ អំណាចប្រជាពលរដ្ឋ។ អីចឹងដែលគណបក្សប្រជាជនកម្ពុជា កាត់បន្ថយ ចរន្តប្រឆាំង គឺភាពនៅក្នុងបេះដូងដែលគាត់មិនសប្បាយចិត្តឱ្យ គាត់ មកសប្បាយចិត្តជាមួយយើង រំលេចនូវអ្វីដែលយើងជួយគាត់ដើម្បីឱ្យ គាត់ មានភាពកក់ក្តៅជាមួយយើង ជឿទុកចិតជាមួយយើង នឹងហើយចរន្ត ប្រឆាំងមកជាចរន្តគាំទ្រ។ ហើយបើយើងបង្កើតចរន្តគាំទ្រច្រើននឹង ហើយយើងមានលំនឹង។ នឹងហើយគឺជាអ្វីដែលគោលដៅរបស់យើង ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីសុខសន្តិភាព ស្ថេរភាពយើងទាំងអស់គ្នា មិនថាអ្នកមានតួនាទី មិនមានតួនាទីទេ”។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដរាបណាគណបក្ស ប្រជាជនកម្ពុជានៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹងបាន យើងបានសុខទាំងអស់គ្នា មិនថាបងប្អូនជាអាជីវករ មន្ត្រីរាជការ បុគ្គលិកធនាគារឯកជន ស្ថាប័នឯកជន យើងបានសុខទាំងអស់គ្នា។ មិនថានិស្សិត លោកគ្រូ អ្នកគ្រូ គឺយើងបានសុខទាំងអស់គ្នា៕
ដោយ៖ពលជ័យ

ads banner