មហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសចំនួនប្រាំរូប

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែង មន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ចំនួនប្រាំរូប។
មន្រ្តីដែលទទួលការតែងតាំងទាំងប្រាំរូបនេះមាន៖
១- លោក កេត សោផាន់ ជា រដ្ឋលេខាធិការ
២- លោក ខេង សិទ្ធិគុណ ជា រដ្ឋលេខាធិការ
៣- លោក ទូច សុផារត្ន ជា អនុរដ្ឋលេខាធិការ
៤- លោក ណី សំអុល ជា ប្រធានក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍
៥- លោក ភិន វិជ្ជាវឌ្ឍនា ជា អគ្គាធិការ នៃអគ្គាធិការដ្ឋាន។ តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម នេត សេរី ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner