ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ ផ្ទុយពីនេះ សូមមានភាពអត់ ធ្មត់រក្សាពាក្យសំដី ពីព្រោះភាពរកាំរកូសខ្លះអាចនឹងកើតឡើង ព្រោះពាក្យសំដី។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពវិជ្ជមានខ្ពស់។ ថ្ងៃនេះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ ក្នុងនោះដែរ ប្រសិនបើអ្នកមានលទ្ធភាពចាកចេញពីស្ថានភាពចាស់ អ្នក ក៏នឹងជួបនូវឳកាសល្អច្រើនសម្រាប់កែលម្អ​ និងធ្វើអោយរីកចម្រើនដល់កិច្ចការងារទៅថ្ងៃ អនាគតបន្ថែមទៀត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សាពីថា្នក់លើ។ អ្នកនឹងអាចស៊ូទ្រាំការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក សូមប្រយ័ត្នក្រែងមានការបាត់ បង់ ឬចាញ់បោកបញ្ឆោតព្រោះពាក្យសំដីទន់ភ្លន់។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ច់ការងារបានដោយជោគជ័យជាទីបំផុត។​ ជាពិសេសចំពោះការបណ្តាក់ទុន ពីព្រោះលោកអ្នកកំពុងមានដៃគូដែលផ្តល់នូវទំនុកចិត្តខ្ពស់។ តែយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ពីព្រោះភាពរំខាននានានៅមានសញ្ញាណវិជ្ជមាននៅឡើងក្នុងពេលនេះ។ គួរជៀសវាងការសន្យា ហើយមិនគោរពតាមពាក្យ ដោយសារករណីនេះនឹងនាំដល់ការបាត់ បង់តុល្យភាពការងារយ៉ាងខ្លាំងបំផុត។ លើសពីនេះ​ ប្រហែលជាអ្នកគួរចាកចេញពីបញ្ហា ដែលទាក់ទងនឹងអ្នកដទៃ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកមានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល់ការសម្រេចចិត្ត​ និងឳកាសទទួលបានភាពជោគជ័យធំ។ សូមរៀនបោះចោលកង្វល់ទាំងនោះ ហើយមកជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ការទទួលខុសត្រូវលើការងាររបស់អ្នកតែម្យ៉ាងនឹងគ្រប់គ្រាន់សម្រាប់ ទទួលបានភាពជោគជ័យនៅក្នុងពេលនេះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ គឺត្រូវចងចាំថាកំហុសអាចកើតឡើងទាក់ទងនឹងបពត៌មាន​ ឬទាក់ទងនឹងឯកសារ។ ចូរគិតគូរឲ្យមានម៉ត់ចត់មុននឹងចុះហត្ថលេខា។ ដោយឡែក សូមធ្វើយ៉ាងណាកុំមានការធ្វេសប្រហែសលើ ការតស៊ូមតិ ឬប្រជុំពិភាក្សា ដោយសារកំហុសអាចកើតឡើងដោយយថាហេតុ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់មានភាពរឹងស្ទះតិចតួចក្នុងពេលនេះ លោកអ្នកមិនគួរធ្វើការងារធំដុំពេកទេ សូមកំណត់ការងារឲ្យបានសមល្មមនឹងកំលាំងរបស់ ខ្លួន។ លោកអ្នកអាចទទួលរងឥទ្ធិពលខាងក្រៅច្រើន ដូច្នេះសូមកំណត់ការទទួលយកពត៌ មានបើ មិនដូច្នេះទេលោកអ្នកអាចមានការលំបាកខ្លាំង។ ក្រៅពីនេះ សូមកុំទាន់ធ្វើការ ទំនាក់ទំនងច្រើនពេកនៅពេលនេះ ស្ថានភាព និងកាលទេសថ្មីៗ អាចនឹងធ្វើអោយអ្នក ពិបាកក្នុងការសម្រប។ ហើយហើយអាចធ្វើបាន ចូររក្សាគម្លាតពីការជួបជុំ និងការសម្រេច ចិត្តលើការងារសំខាន់សិន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ និងភារកិច្ចការងាររបស់ អ្នកមានភាពចម្រើនលូតលាស់។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អាន និង ជួយជ្រោមជ្រែងការងាររបស់អ្នកខ្លាំង។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពចំណាយលុយ កាក់នៅពេលនេះ គឺផលចំណេញនឹងទទួលបានច្រើន។ ក្រៅពីនេះ ការងាររបស់អ្នកកំពុង មានស្ថានភាពល្អ ដូច្នេះគួរប្រើប្រាស់ពេលវេលាបន្ថែមដើម្បីគិតគូរគម្រោងផែនការអនា គត។ ក្នុងនោះដែរ សូមមានការជឿទុកចិត្តនឹងសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ជៀសវាង ការផ្លាស់ប្តូរដោយគ្មានមូលដ្ឋានគ្រប់គ្រាន់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះមានភាពរអាក់រអួល បន្តិច។ ដូច្នេះមិនគួរចាប់យកការងារធំពេកទេ ការងារក្នុងទំហំតូចអាចជួយសម្រួលភាព មមាញឹក និងបញ្ចៀសបញ្ហាបានច្រើន។ ទន្ទឹមនឹងនេះ លោកអ្នកអាចពិបាកក្នុងការដោះ ស្រាយបញ្ហាខ្លះៗ ដូច្នេះគួរសុំការពិភាក្សា ឬជំនួយជាគំនិតប្រសិនបើអ្នកជាប់គាំងពិបាក ដោះស្រាយ។ ធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ឬប្រថុយប្រថាន។ ក្នុងពេលជាមួយ គ្នានេះកំហុសអោយអចេតនាអាចកើតឡើងងាយស្រួល​ ហេតុនេះសូមវិនិច្ឆ័យអោយបាន ល្អិតល្អន់ ហើយកុំប្រញាប់ពេក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចរំពឹងថាទទួលបានដំណឹងដែល ខ្លួន រងចាំជាយូរណាស់មកហើយ។ លាភសំណាង និងឳកាសល្អៗក្នុងការងារអាចនឹងទទួល បាននៅចុងបញ្ចប់នៃការងារល្ងាចនេះ។ លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារ តាមបំណង ដូច្នេះមិនគួរមានការស្ទាក់ស្ទើរនោះទេ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពក្នុង ការដោះស្រាយបញ្ហារឹងស្ទះពីអតីតកាលដោយគ្មានផលរំខាន ហេតុនេះសូមកុំអោយខាត ពេលវេលា ប្រញាប់ដោះស្រាយអោយបានរហ័សទើបជាការល្អប្រសើរបំផុត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញច្រើន។ អតិថិជន និងដៃគូពាណិជ្ជកម្មហាក់មានភាពជឿជាក់ និងគាំទ្រផលិតផលអ្នក ណាស់។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព ដូច្នេះភាពរីកចម្រើនប្រាកដនៅលើផ្លូវរបស់អ្នក។ ផ្ទុយទៅវិញ សូម កុំធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះស្ថានភាពប្រែប្រួល គួរធ្វើការសម្របសម្រួល និងដោះ ស្រាយទៅតាមសន្តិវិធី ពីព្រោះអ្នកនឹងអាចទទួលបានភាពជោគជ័យលើករណីទាំងនោះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ។ លោកអ្នកទទួលបានការទទួលស្គាល់ពីថ្នាក់លើ និងពីសំណាក់មនុស្សនៅក្នុងក្រុម កាងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម។ អ្នកក៏អាចក្លាយជាមេដឹកនាំក្រុម ប្រកបដោយភាពជឿ ជាក់ និងការជ្រោមជ្រែងខ្លាំងពីមនុស្សក្រោមបង្គាប់។ សូមកុំមានភាពស្ទាក់ស្ទើរចំពោះការ ងារដែលខ្លួនប៉ងប្រាថ្នា។ ផ្ទុយពីភាពល្អប្រសើរនៅក្នុងពេលនេះ អ្នកមិនគួរប្រើប្រាស់ពេល ដោយធ្វេសប្រហែសនោះទេ ពីព្រោះអ្នកត្រូវការពេលសមស្របដើម្បីបំពេញការងាររបស់ ខ្លួនទំរាំបានផល។

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ថោះ រកា ច កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner