សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កក្កដា ២០២៣
១. ឆមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ បានជាង ២ ០៧២លានដុល្លារ ស្មើនឹង ៥៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ – AMS Central
២. កម្ពុជាបង្កើនថវិកាវិនិយោគលើវិស័យអប់រំដល់ជាង ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង – កម្ពុជាថ្មី
៣. ទំហំពាណិជ្ជកម្មកម្ពុជាជាមួយសមាជិកអាស៊ានសម្រេចបានជាង ៧ពាន់លានដុល្លារ ថយចុះជាង ១៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ – ស៊ីស៊ីថាមស៍
៤. ឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មចិន-រុស្ស៊ី កើនឡើងប្រមាណ ៤០% ក្នុងទំហំទឹកប្រាក់ជាង ១១៤ពាន់លានដុល្លារ – Sputnik
៥. ជប៉ុនរំពឹងថា អឺរ៉ុបនឹងលុបចោលវិធានការទប់ស្កាត់ការនាំចូលស្បៀងអាហារ ពីគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា – Bloomberg
#ams1minute