ក្រុមការងារចុះមូលដ្ឋានឃុំ វ៉ារិន ជំរុញក្រុមជាង សាងសង់អគាររដ្ឋបាលសាលាឃុំវ៉ារិនថ្មី ,អគារសម្ភព និងសំរាកជម្ងឺទូទៅ មួយខ្នងនៅក្នុងមណ្ឌលសុខភាពវ៉ារិន ឱ្យឆាប់រួចរាល់ និងមានគុណភាពល្អ
(សៀមរាប )៖ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ វ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប រួមជាមួយសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត បានអញ្ជើញត្រួតពិនិត្យ សកម្មភាពការងារនៅការដ្ឋានសាងសង់អគាររដ្ឋបាលសាលាឃុំវ៉ារិនថ្មីដែលកំពង់សាងសង់ដ៏មមារញឹកពីក្រុមជាងដែលជាគម្រោង សាងសង់របស់រាជរដ្ឋាភិបាល ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_19-20-58-1024x576.jpg)
យោងតាមការបញ្ជាក់ ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អគាររដ្ឋបាលសាលាឃុំវ៉ារិនថ្មី សាងសង់នាពេលនេះស្របទៅតាមស្តង់ដា រាជរដ្ឋាភិបាលនៅទូទាំងប្រទេស រហូតមកដល់នេះសម្រេចបានប្រហែល ៧៦%ហើយ ដែលជាគម្រោងឧបត្ថម្ភពីរាជរដ្ឋាភិបាលសាងសង់។ ហើយសាលាឃុំនីមួយៗ ត្រូវចំណាយរយៈពេលសាសង់មានចន្លោះពី៣ខែ ទៅ៣ខែកន្លះ ទៅតាមស្ថានភាពជាក់ស្តែងនិងលក្ខណភូមិសាស្ត្រ ។ ទន្ទឹមនឹងសាលាឃុំទើបបានកសាងនៅលើទីតាំងថ្មីជាទីតាំងវាលទំនាប លោក ឈយ អឿន មេឃុំវ៉ារិន បានសំណូពរឯកឧត្តមប្រធានក្រុមការងារជួយចាក់ដីបំពេញបរិវេណសាលាឃុំ ព្រមទាំងបន្ទប់អនាម័យ ដើម្បីឲ្យមានភាពងាយស្រួលដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_19-21-07-1024x576.jpg)
ឯកឧត្តម សៅ សារឿន បានឯកភាពទៅតាមសំណើររបស់អាជ្ញាធរមូលដ្ឋាន ដោយឯកឧត្តមបានឲ្យជំនាញសិក្សាក្នុងបរិវេណដើម្បីចាក់ដីបំពេញបន្ថែមក្នុងទីធ្លាសាលាឃុំថ្មីឲ្យបានធំទូលាយហើយខ្ពស់ជាងមុនដើម្បីធានាការពារទឹកជំនន់ដោយជំនន់ទឹកភ្លៀងឬគ្រោះធម្មជាតិផ្សេងៗព្រមទាំងសិក្សាទីតាំងសម្រាប់កសាងបន្ទប់អនាម័យថ្មីឲ្យបានធំទូលាយផងដែរ ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_19-21-10-1024x576.jpg)
នៅថ្ងៃដរដែល ឯកឧត្តម សៅ សារឿន បានបន្តចុះត្រួតពិនិត្យមើលសកម្មភាពការងាររបស់ក្រុមកសាងសំណង់អគារសម្ភព និងសំរាកជម្ងឺទូទៅ មួយខ្នងនៅក្នុង មណ្ឌលសុខភាពវ៉ារិន ក្រោមជំនួយពីសប្បុរសជនកូរ៉េ តាមរយៈអង្គការ AGM បេសកជនគ្រីស្ទៀននៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ។ អគារនេះធ្វើអំពីថ្មប្រក់ក្បឿងសេរ៉ាមិច ដែលមានបណ្តោ ២១ម៉ែត្រ ទទឹង១០,៥ ម៉ែត្រ កំពស់ពីជើងក្រោមឡើងជាង៥ម៉ែត្រ ចែកចេញជាបីបន្ទាប់ មានបន្ទប់សម្ភព បន្ទាប់ក្រោយពេលសម្រាលបុត្រ និង បន្ទាប់សម្រាកជម្ងឺទូទៅ ដែលបន្ទប់នីមួយៗមានបន្ទប់អនាម័យក្នុងនោះផងដែរ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_19-21-12-1024x576.jpg)
យោងតាមគម្រោងសំណង់ អគារមណ្ឌលសុខភាពវ៉ារិន ក្រុមជាងបានខិតខំធ្វើយ៉ាងមមារញឹកទាំងការចាកដីបំពេញបន្ថែមបំពេញទីធ្លា និងគ្រោងសំណង់អគារដែលបច្ចុប្បន្ននេះបានកំពង់ប្រក់ដំបូលរៀបបន្ទប់ សម្រេចបានប្រហែលជាជាង ៧៥% ហើយ ៕
ប្រភព៖ ក្រុមការងារចុះមូលដ្ឋានឃុំ វ៉ារិន
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_19-21-01-1024x576.jpg)