កិច្ចចងដៃក្នុងថ្ងៃមង្គលការ

ក្នុងពិធីមង្គលការ “ចងដៃ” ​ឬ “កួច​ដៃ” គឺជា​​កិច្ចមួយដែលមាន​ទិដ្ឋភាពខ្លះគួរឱ្យ​​ចាប់​អារម្មណ៍​លើកមកពិចារណា ពោលគឺការបាចផ្កាស្លាឱ្យពរចងដៃ និងជំនឿនៃការប្រើ​អំបោះក្នុ​ងកិច្ចដ៏សំខាន់​នេះ។ តាម​ទម្លាប់កិច្ចនេះគេ​​ធ្វើ​បន្ទាប់​ពីកិច្ច​កាត់ខាន់ស្លា ហើយ​តែង​មាន​កិច្ច​តូចៗ​​ក្នុង​ពេល​ទន្ទឹមគ្នានោះដូចជា ​សំពះផ្ទឹម បង្វិល​ពពិល និងបាចផ្កាស្លា ដែល​​ទុក​ថា​ជា​កិច្ច​សំខាន់​ចុងក្រោយក្នុងពិធីមង្គលការ។ មិនតែ​ប៉ុណ្ណោះ​ ទោះ​បីជា​ពិធី​មង្គល​ការ​​​នោះ​​​រៀប​ចំ​​ឡើង​​ដោយ​សង្ខេបកាត់កិច្ចនានាខាងដើម​​មកខ្លីៗ ឬធ្វើដោយ​ពិស្តារ ក៏គង់ដល់​កិច្ច​ចងដៃ​​​នេះ​ស្ថិត​នៅក្នុង​ថ្ងៃចុង​ក្រោយ ឬហៅថា​ថ្ងៃ “សំពះ”។ ​ទិដ្ឋភាព​ត្រង់​នេះ​ហើយ ទើប​តំបន់​ខ្លះហៅ​ត្រឹម​តែ​ថា “ចងដៃ” ឬ “សំពះ” ក៏គង់​គេយល់​បាន​ថា​ក្នុង​នោះ​នឹង​​មានកិច្ច​បន្ទាប់​​បន្សំ​បន្ត​បន្ទាប់​​ដូចរៀប​រាប់​ដោយ​ត្រួសៗជាលំដាប់មកខាងលើ។​ ដូច​​បាន​ដឹង​​ខ្លះ​​រួច​មកហើយថា​ ក្នុង​ពិធីមង្គលការ​ខ្មែរគេចែកផ្កា​ស្លាជា​បី គឺផ្កា​ស្លា​ច្បង ផ្កា​ស្លា​កណ្តាល និង​ផ្កា​ស្លា​ពៅ។ ​ផ្កា​ស្លា​ទាំង​បីនេះបុរាណលោក​ពន្យល់ថា ផ្កា​ស្លា​​ច្បង​មានស្លា​២១ ម្លូ​២១ តំណាង​​គុណ​ឪពុក​។ ផ្កា​​ស្លា​កណ្តាល​​​មានស្លា​១២​ ម្លូ​១២​ តំណាង​ឱ្យ​គុណ​ម្តាយ​ និង​​ផ្កា​ស្លា​ពៅ​មានស្លា​៦ ម្លូ​៦​ ទុក​ជា​តំណាង​​គុណ​បង​។ ផ្កាស្លា​ទាំង​បី​ខាង​លើ​គេតែងរៀបដាច់ដោយឡែកគ្នាដាក់លើ​ជើង​ពាន ឬកូនតុ ដោយមាន​ស្អិតស្អាង​លម្អដោយ​ផ្កា​​ភ្ញី​ផ្សេងៗ។ តាម​ទំនៀម មុនពេលបាចផ្កាស្លា គេត្រូវ​ធ្វើកិច្ចបង្គិលពពិលផង។ បន្ទាប់​ពី​បង្វិល​​ពពិល​​រួចគេ​ត្រូវ​ស្រាយ​ផ្កា​ស្លា​កណ្តាល ​និង​ផ្កា​ស្លា​ពៅ​យក​មកបាចឱ្យ​ពរជ័យ​ដល់​កូនស្រីកូនប្រុសទាំងពីរ។ ​ក្នុង​ពេល​​កំពុង​​បាច​ផ្កា​ស្លា​នោះលោក​អាចារ្យ តែង​សូត្រ​ប្រសិទ្ធី​ឱ្យពរ​សាមីពិធីទាំង​ពីរ​ ហើយ​ភ្លេង​​ក៏​ត្រូវ​ប្រគំ​បទ​កន្លង់​​​​ថោង​​កំដរ​ពិធីដែរ។ ដោយឡែក ចំពោះអំបោះ​ដែលប្រើ​សម្រាប់​​ចង​ដៃ​កូនប្រុស​កូន​ស្រី​ក្នុង​វេលា​នេះ​វិញ​​គេសង្កេត​ឃើញ​មានទិដ្ឋភាពពីរ​បញ្ច្រាសគ្នា។ ពេលខ្លះ​គេ​ប្រើ​អំបោះ​ពណ៌​ស ​និង​​​ពេលខ្លះគេ​ប្រើ​អំបោះ​ពណ៌ក្រហម។ … Continue reading កិច្ចចងដៃក្នុងថ្ងៃមង្គលការ