តើហរិហរៈជាអ្វី? ហរិហរៈ ជាភាសាសំស្រឹ្កតមានន័យសំដៅលើការរួមគ្នាពាក់កណ្តាលរវាងព្រះវិស្ណុនិងព្រះសិវៈ។ “ហរិ” ជាឈ្មោះមួយក្នុងចំណោមឈ្មោះដ៏ច្រើនរបស់ព្រះវិស្ណុ ដែលមានភាគតួខ្លួននៅផ្នែកខាងឆ្វេង។ ចំណែក “ហរៈ” ក៏ជាឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនរបស់ព្រះសិវៈដែរ ដែលមានចំណែកតួខ្លួននៅផ្នែកខាងស្តាំ។ និយាយជាខ្លីមកហរិហរៈ គឺជាតួអង្គទេពម្នាក់ដែលកើតឡើងពីការផ្សំគ្នាពាក់កណ្តាលពីព្រះវិស្ណុ និងពាក់កណ្តាលពីព្រះសិវៈ។ ជាទូទៅ ហរិហរៈ មានព្រះកេស១ដែលមួយចំហៀងខាងស្តាំជាព្រះភ័ក្រ្តរបស់ព្រះសិវៈ និងមួយចំហៀងខាងឆ្វេងជាព្រះភ័ក្រ្តរបស់ព្រះវិស្ណុ។ ចំណែកព្រះហស្ថមានចំនួន៤ គឺ២ខាងស្តាំជាព្រះហស្ថរបស់ព្រះសិវៈដែលមានកាន់កេតណភណ្ឌ២ (ខាងលើកាន់ត្រីសូល និងខាងក្រោមកាន់ស្គរ(?) ហើយព្រះហស្ថខាងឆ្វេង២ជារបស់ព្រះវិស្ណុមានកាន់កេតណភណ្ឌ២ដែរ (ខាងលើកាន់កងចក្រ និងខាងក្រោមកាន់ដំបង)។ យើងអាចសំគាល់បានថាខាងស្តាំជាតួអង្គព្រះសិវៈដោយសារការតុបតែងមុខ គឺជួនកាលមានពុក មាត់ និងភ្នែកទី៣ពាក់កណ្តាលបញ្ឈរនៅលើថ្ងាស និងមានរចនាម៉ូតភ្នួងសក់ជាម្កុដ (ជទមកុដ) ម្យ៉ាងស្អាតជាមួយនឹងចំណិតព្រះខែផ្តេក (ជួនកាលពាក់កណ្តាល) ទៀតផង គឺផ្ទុយស្រឡះពីព្រះភ័ក្រ្តរបស់ព្រះវិស្ណុដែលពុំមានតុបតែងលម្អអ្វីបន្តិចសោះ មានតែភ្នួងសក់រាងជាស៊ីឡាំងត្រង់ ឬហៅថាកិរីដមកុដ។ ជាទូទៅ បដិមាសាស្រ្តបែបសំយោគរវាងទេពពីរ ជាលទ្ធិដ៏ពេញនិយមរបស់ខ្មែរនាសម័យមុនអង្គរ ពិសេសយើងឃើញមានតាំងពីរចនាបថភ្នំដាមកម្ល៉េះ។ ហរិហរៈ គឺមានលក្ខណៈដូចគ្នាទៅនឹងព្រះនាងទុគ៌ាដែលទទួលនូវកំលាំងរួមបញ្ជូលពីទេពផ្សេងៗ ដើម្បីផ្តុំជាថាមពលដ៏មហាសាលមួយក្នុងតួនាទីបង្កើត និងការពារ និងតួនាទីបំផ្លាញអ្វីមួយដែលជាភាវៈអាក្រក់នៅក្នុងលោក។ ក្នុងសិល្បៈឥណ្ឌា ហរិហរៈ គឺជាការលាយបញ្ចូលគ្នារវាងព្រះសិវៈ និងព្រះវិស្ណុ ដែលគេស្គាល់ថា សន្ករនារាយណ ជាទម្រង់កំពូលនៃទេព ដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួន ក្នុងប្រទេសឥណ្ឌានាសតវត្សទី៦មកម្ល៉េះ។ ចំណែកក្នុងសិល្បៈខ្មែរ ហរិហរៈ … Continue reading បដិមាហរិហរៈក្នុងសិល្បៈខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed